ជួប​ម្ដាយ​​​​​​និង​កូន​ស្រី​ពីរ​នាក់​មាន​ជំងឺ​ក្បាល​តូច​​ដោយ​សារ​​វីរុស​ Zika

  • 2016-02-04 17:51:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ស្រី Gwen Hartley មក​ពី​រដ្ឋ​ Kansas សហរដ្ឋអាមេរិក​​បាន​​ឲ្យ​ដឹង​ថា កូន​​​ស្រី​ទាំង​ពីរ​នាក់​​​​​មាន​ជំងឺ​​លលាដ៍​​ និង​ខួរ​ក្បាល​តូច ដែល​​អ្នក​ជំនាញ​ជឿ​ថា​បង្ក​​​ពី​​វីរុស​ Zika បាន​បង្ហាញ​ថា​ពួក​គេ​មាន​សុខភាព​ធម្មតា​​ដូច​ក្មេង​ៗ​ដទៃ​ទៀត​ដែរ។

 

​តាម​ប្រភព​ Dailymail ​អ្នក​ស្រី Hartley បាន​ឲ្យ​ដឹង​ថា កូន​ៗ​របស់​អ្នក​ស្រី គឹ​ Claire ដែល​​ពេល​នេះ​មាន​អាយុ​ ​១៤​ឆ្នាំ បាន​តេស្ត​ឃើញ​​ជំងឺ​​ខាង​លើ​ពេល​នាង​មាន​អាយុ​ ៣​​ខែ ចំណែក​​​​ Lola អាយុ​​ ៩​ឆ្នាំ​ ​​​​​​​បាន​​​តេស្ត​ឃើញ​តាំង​ពី​​នាង​នៅ​ក្នុង​ផ្ទៃ។ គ្រូ​ពេទ្យ​​​​​​បាន​​ទាយ​ថា កូន​​​ស្រី​ៗ​​របស់​អ្នក​ស្រី​ Hartley នឹង​មិន​​អាច​រស់​​នៅ​​​បាន​រហូត​ដល់​​ថ្ងៃ​ខួប​កំណើត​លើក​ទី​១​របស់​នាង​ទេ។ ​​​

 

តែ​ទោះ​ជា​​យ៉ាង​ណា​ ការ​ទស្សន៍ទាយ​របស់​គ្រូ​​ពេទ្យ​​បាន​​ខុស​ពី​ការ​គិត ហើយ​អ្នក​ស្រី Hartley​បាន​លើក​ទឹក​ចិត្ត​អ្នក​​ឪពុក​ម្ដាយ​ដែល​មាន​​កូន​​កើត​ជំងឺ​ទាក់​ទង​​នឹង​វីរុស​​នោះ ឲ្យ​មាន​ភាព​រឹងប៉ឹង​​​ និង​​ថែ​ទាំ​សុខភាព​ពួក​គេ​ឲ្យ​​បាន​ល្អ។

 

​​​​ប៉ុន្តែ​យ៉ាង​​ណា​ក្ដី ដោយ​សារ​តែ​​លក្ខខណ្ឌ​ជំងឺ​​ទាក់​ទង​និង​វីរុស​ Zika កាច​សាហាវ​នោះ បាន​ធ្វើ​ឲ្យ​កូន​ស្រី​ទាំង​ពីរ​នាក់​របស់​​អ្នក​ស្រី​ Lola និង Claire មាន​ភាពមិនប្រក្រតីច្រើន  មិន​អាច​និយាយ និង​មិន​អាច​​ដើរ​បាន ទំងន់របស់ពួកគេចូលគ្នាគឺត្រឹមតែ ៤១ផោន (ប្រហែល១៩គីឡូក្រាម) ប៉ុណ្ណោះ និង​កើត​មាន​​ការ​ប្រកាច់​ផង​ដែរ។

 

គួរ​រំឮកថា វីរុស​ Zika កំពុង​រាតត្បាត​នៅ​ទ្វីប​អាមេរិក​ ស្រប​ពេល​ដែល​អង្គការ​សុខភាព​ពិភព​លោក ប្រកាស​ជា​បញ្ហា​អាសន្ន​សម្រាប់​​ពិភព​លោក។ ជំងឺ Microcephaly(​បង្ក​ឲ្យ​លលាដ៏​និង​ខួរ​ក្បាល​តូច​) ដែល​គេ​ជឿ​ថា​ទាក់​ទង​នឹង​វីរុស​​ Zika បាន​​ក្លាយ​ជា​បញ្ហា​​សំខាន់​ធ្វើ​ឲ្យ​​ទារក​ជា​ច្រើន​ពាន់​នាក់​ នៅ​ប្រេស៊ីល​ដែល​​​​បាន ​កើត​មក​ មាន​ខួរ​ក្បាល​តូច​ប្រក្រតី ធ្វើ​ឲ្យ​បណ្តា​​​ប្រទេស​​មួយ​ចំនួន​ក្នុង​ទ្វីប​អាមេរិក ដូច​ជា ប្រទេស កូឡុំប៊ី អេក្វាឌ័រ អែលសាល់វាឌ័រ ចាម៉ៃកា និង ព័រតូរីកូ បាន​​ក្រើន​រំលឹក​ស្ត្រី​​ក្នុង​ប្រទេស​​ឲ្យ​ចៀសវាង​ ការ​មាន​ផ្ទៃ​ពោះ​​ក្នុង​​រយៈ​ពេល​​​កើត​មាន​ស្ថានការណ៍​នេះ៕

 

ចុចអាន៖ WHO ប្រកាស​​​​​ ​​ វីរុស Zika ជា​​បញ្ហា​​អាសន្ន​​​​​សម្រាប់​ពិភពលោក

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ dailymail​