“All About That Bass” ជាប់​លេខ​១​ លើ Billboard ៧​សប្ដាហ៍​ជាប់​គ្នា

  • 2014-10-24 16:26:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​គេហទំព័រ Billboard ដែល​ទើប​តែ update ម្សិលមិញ​នេះ បង្ហាញ​ថា បទ​ចម្រៀង “All About That Bass” របស់​តារា​ចម្រៀង​វ័យ ២០​ឆ្នាំ Meghan Trainor នៅ​តែ​ឈរ​លើ​ចំណាត់​ថ្នាក់​លេខ​មួយ​ដដែល​ លើ​តារាង Billboard Hot 100។

 

នេះ​គឺ​ជា​សប្ដាហ៍​ទី​៧​ហើយ​ ដែល​បទ​ចម្រៀង​​នេះ​អាច​ឈរ​​លើ​ចំណាត់​ថ្នាក់​កំពូល​នៃ​តារាង Billboard Hot 100 ដោយ​យោង​តាម​ការ​សរុប​ទិន្នន័យ​ពី​ការ​លក់​អាល់ប៊ុម ការ​ចាក់​ផ្សាយ​តាម​វិទ្យុ និង​សកម្មភាព​លើ​អ៊ីនធឺណិត​។ ចំណាត់​ថ្នាក់​ទី​២ គឺ​បទ "Shake It Off” របស់ Taylor Swift និង​ចំណាត់​ថ្នាក់​ទី​៣ គឺ​បទ "Bang Bang” របស់ Jessie J, Ariana Grande និង Nicki Minaj។

 

សម្រាប់​ចំណាត់​ថ្នាក់​បន្ត​បន្ទាប់​សូម​ទស្សនា​ខាង​ក្រោម​នេះ៖​

 

១. All About That Bass ច្រៀង​ដោយ Meghan Trainor

http://youtu.be/7PCkvCPvDXk

២. Shake It Off ច្រៀង​ដោយ Taylor Swift

http://youtu.be/nfWlot6h_JM

៣. Bang Bang ច្រៀង​ដោយ Jessie J, Ariana Grande & Nicki Minaj

http://youtu.be/0HDdjwpPM3Y

៤. Black Widow ច្រៀង​ដោយ Iggy Azalea Featuring Rita Ora

http://youtu.be/u3u22OYqFGo

៥. Habits (Stay High) ច្រៀង​ដោយ Tove Lo

http://youtu.be/oh2LWWORoiM

៦. Don't Tell 'Em ច្រៀង​ដោយ Jeremih Featuring YG

http://youtu.be/9ycBvqm9LFQ

៧. Animals ច្រៀង​ដោយMaroon 5

http://youtu.be/qpgTC9MDx1o

៨. Stay With Me ច្រៀង​ដោយSam Smith

http://youtu.be/pB-5XG-DbAA

៩. Hot Boy ច្រៀង​ដោយ Bobby Shmurda

http://youtu.be/vJwKKKd2ZYE

១០. Don't ច្រៀង​ដោយ Ed Sheeran

http://youtu.be/iD2rhdFRehU

អានអត្ថបទ៖ជួប​តារា​ចម្រៀង​ជា​អតីត​​​ជយលាភី The Voice អាមេរិក​ទាំង ៦​រដូវ​កាល

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ Billboard