ក្រុម ISIS ចេញមុខ​មក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​វាយ​ប្រហារ​ ​ព្រលានយន្តហោះ​​ប្រទេស​​​​​​បែលហ្ស៊ិក​​​

  • 2016-03-23 13:57:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ករណី​បំផ្ទុះ​គ្រាប់​បែក​មួយ​ដែល​កើត​ឡើង​ក្នុង​បរិវេណ​ព្រលានយន្តហោះ​ ​Zaventem​ ​ក្នុង​ទី​ក្រុង​ប្រ៊ុចសែល​ ​ប្រទេស​បែលហ្ស៊ិក​ ​នោះ​ខាង​ក្រុមសាសនា​ជ្រុល​និយម​ ISIS បាន​ចេញ​មុខ​អះ​អាង​ថា​នេះ​ជា​ទង្វើ​របស់​ក្រុម​ខ្លួន​។​

 

ដោយ​ក្រុម​នេះ​បាន​បង្ហាញ​ថា​ពួក​គេ​នឹង​ធ្វើ​ឲ្យ​អ្នក​ដែល​ប្រឆាំង​ជា​មួយ​ពួក​គេ​ ​នឹង​ទទួល​បាន​លទ្ធផល​យ៉ាង​ព្រៃផ្សៃ​។​ ​ពួកគេ​បាន​បន្ថែម​ថា​ ​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់​អឺរ៉ុប​គឺ​ជា​គោល​ដៅ​បន្ទាប់​ ​ហើយ​ប្រទេស​ទាំង​នោះ​នឹង​ទទួល​រង​លទ្ធផល​ធ្ងន់​ជាង​អ្វី​ដែល​កើត​មាន​លើ​ព្រលានយន្តហោះ​​ប្រទេស​​​​​​បែលហ្ស៊ិក​ទៅ​ទៀត​។​

 

ហេតុការណ៍​​បំផ្ទុះ​គ្រាប់​បែក​​​ពីរ​​ទី​តាំង​​​​​នៅ​​​​ឯ​ព្រលាន​យន្តហោះ​ ​Zaventem និង​នៅ​ស្ថានីយ​មេត្រូ​(​ក្រោម​ដី)ក្នុង​ប្រទេស​បែលហ្ស៊ិក​​ ​បាន​សម្លាប់​​មនុស្ស​​​​​សរុប​៣៤​នាក់ និង​​​​​​​ជិត​២០០​​នាក់​បាន​រង​របួស​។ នេះ​បើ​តាម​សារព័ត៌មាន​អង់គ្លេស​ Daily Mail។

 

 

អាន​បន្ត​ ​៖​ ក្តៅ​ៗ! ព្រលាន​យន្តហោះ​​ប្រទេស​​​​​​បែលហ្ស៊ិក​​​រង​ការ​បំផ្ទុះ​​​​គ្រាប់​បែក ស្លាប់​និង​របួស​​មនុស្ស​ច្រើន​នាក់

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ​ប្រភព​ ​៖​ ​vocative