ទីបំផុត Power Rangers ចេញ​ឈុត​ថ្មី​ ផ្អើល​ពេញ​បណ្ដាញ​សង្គម

  • 2016-05-06 17:45:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​​ដែល​ភាពយន្ត Power Rangers ត្រៀម​ចេញ​នៅ​រោងកុន​នៅ​ឆ្នាំ​២០១៧ សមាជិក​ទាំង​៥​មិន​មែន​ពាក់​ឈុត​ប្រែកាយ​ដូច​ស៊េរី​រឿង​មុន​ឡើយ ដើម្បី​ប្រយុទ្ធ​ជាមួយ​បិសាច Rita Repulsa សម្ដែង​ដោយ​តារា​ស្រី Elizabeth Banks ។

 

ឈុត​ថ្មី

 

កាល​ពី​ដើម​ឆ្នាំ​គេ​បាន​បង្ហាញ​មុខ​តួ​អង្គ​ថ្មី​ដែល​ត្រូវ​សម្ដែង​ជា​ក្រុម Power Rangers មាន​ដូច​ជា នាង​ Becky G (Rangerពណ៌​លឿង Trini ), លោក Ludi Lin ( Rangerពណ៌​ខ្មៅ Zack ), លោក Dacre Montgomery ( Rangerពណ៌​ក្រហម Jason ),  នាង Naomi Scott ( Rangerពណ៌​ផ្កាឈូក Kimberly) និង​លោក RJ Cyler (Rangerពណ៌​ខៀវ Billy )។

 

 

តួ​សម្ដែង​ថ្មី

 

គ្រាន់​តែ​ចេញ​ឈុត​ថ្មី​នេះ​ភ្លាម បាន​ធ្វើ​ឲ្យ​អ្នក​លេង​បណ្ដាញ​សង្គម​ជា​ច្រើន​មាន​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​​ជា​ពិសេស​ឈុត​របស់ Rangerនារី​ទាំង​២​ដែល​មាន​​​​កន្លែង​ដាក់​អាវុធ​នៅ​ដើម​ទ្រូង​និង​ពាក់​ស្បែក​ជើង​កែង។ អ្នក​លេង​ twitter ​ម្នាក់​​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​៖"​ខ្ញុំទប់​សំណើច​មិន​​​បាន​​ទេ​សម្រាប់​ឈុត​របស់ Ranger នារី​​មាន​ស្បែក​ជើង​កែង​ភ្ជាប់​ជាមួយ"។ ​

 

 

លោក Andrew Menzies ដែលជា​​អ្នក​ច្នៃ​សំលៀកបំពាក់​នេះ​បាន​និយាយ​ប្រាប់ Entertainment Weekly ថា៖​"​វា​ជា​វិធី​មួយ​​ថ្មី​ដើម្បី​ឲ្យ​អ្នក​ទាំង​អស់​គ្នា​សើច​ជា​មួយ​ឈុត Power Rangers ថ្មី។ វា​ជា​ឈុត​ចម្លែក ដែល​ពួក​គេ​ពាក់​ មិនមែន​សម្រាប់​អ្នក​គ្រប់​គ្នា​​ហួស​ចិត្ត​ទេ។ ពួក​យើង​កំពុង​ព្យាម​យាម​ទាក់ចិត្ត​ទស្សនិកជន​ចាស់​ៗ​និង​បង្កើន​អ្នក​មើល​ថ្មី​ៗ តាម​រយៈ​ឈុត​នេះ"៕

 

ឈុត​ចាស់

 

ចុចអាន៖ទិដ្ឋភាព​ខ្លះៗ​នៃ​ការ​រៀបចំ​ថត​រឿង “Fast 8” នៅ​គុយបា

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ ew/eonline