តារាខ្មែរ​ ៤​ដួង​​ ​ត្រូវ​អ្នក​លេង​អ៊ីនធឺណិត​​​ថា​មុខ​ស្រដៀង​តារា​បរទេស

  • 2016-06-24 15:38:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ តារា​សម្ដែង​៤​រូប ​របស់​កម្ពុជា ​ត្រូវ​បាន​អ្នក​លេង​អ៊ីនធឺណិត​ និង​បណ្ដាញ​សង្គម​​មួយ​​ចំនួន ​បាន​វាយ​តម្លៃ​​ថា ​ជា​តារា​ដែល​មាន​មុខមាត់​ស្រដៀង​ទៅ​នឹង​តារា​បរទេស​​ដែល​ក្នុង​នោះ​មាន​ដូចជា កញ្ញា ឌុច លីដា លោក STEP  លោក យ៉ារ៉ូ និង កញ្ញា ទឹម រដ្ឋា។

 

១. ឌុច លីដា ៖ ​ជា​តារា​​ស្រី​ឆ្នើម​របស់​កម្ពុជា ​មុខ​ស្រដៀង​ទៅ​នឹង​កំពូល​តារា​សម្ដែង​របស់​ប្រទេស​ថៃ​កញ្ញា Aum Patcharapa ។

 

 

២. តារា​ចម្រៀង STEP ៖ តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ ហង្សមាស​ មុខ​ស្រដៀង​ទៅ​នឹង​តារា​ចម្រៀង​ និង​សម្ដែង​​​ ក៏​ដូច​ជា​តួ​ឯក​ប្រុស​ "បំណុល​ផ្ទះ​ជំពាក់​ស្នេហ៍" Rain របស់​​កូរ៉េ​ខាង​ត្បូង​។

 

 

៣. ពិធីករ លោក វី យ៉ារ៉ូ ៖ ត្រូវ​បាន​គេ​យក​ទៅ​ប្រៀប​នឹង​សមាជិកក្រុម​​ចម្រៀង​​ កូរ៉េ ​ដែល​មាន​ឈាមជ័រ​ ថៃ-អាមេរិក គឺ Nichkhun ក្រុម 2PM។

 

 

(រូប​ភាព៖ Facebook)

៤. តារា​សម្ដែងកញ្ញា ទឹម រដ្ឋា៖ មាន​ទម្រង់​មុខ​ស្រដៀង​ទៅ​នឹង​តារា​ចម្រៀង Paris Hilton។

 

 

ចុះ​ប្រិយមិត្ត​វិញ​គិត​ថាអ្នក​ទាំង​៤ដូច​គ្នា​ដែរ​ឬ​ទេ?

 

  អត្ថបទ៖ SAMEDY​​​​​​