កូន​ដែក​ឆក់​ពិសេស ​អាច​បន្ថែម​ទំហំ​មេមូរី​​ iPhone ​ដល់​ 256 GB

  • 2016-07-05 23:10:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ក្រុមហ៊ុន​ idime របស់​សហរដ្ឋអាមេរិក​បាន​បង្ហាញ​ផលិតផល​ដ៏​អស្ចារ្យ​មួយ​ឈ្មោះ​ i.dime ​អាច​បន្ថែម​​ទំហំ​មេមូរី​របស់​ iPhone បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ ​និង​ងាយ​ស្រួល​ជា​ទីបំផុត។

 

 

ឧបករណ៍​ទំហំ​តូច​នេះ​មាន​កម្លាំង​ឆក់​ដូច​ជា​ដែក​ឆក់​ ដែល​អាច​បិទ​ជាប់​នឹង​សម្បក​ទូរសព្ទ​បាន​ដើម្បី​បង្កើន​​ទំហំ​មេមូរី​ទូរសព្ទ​ដល់​ ២៥៦ GB។ ក្រៅ​ពី​​ភ្ជាប់​ជា​មួយ​ទូរសព្ទ​ អ្នក​ក៏​អាច​ភ្ជាប់​វា​ទៅ​កាន់​ កុំព្យូទ័រ តាម​រយៈ ជើង​ទម្រ​ប្រភេទ​ USB ដែល​មាន​ផ្ដល់​ជូន​មក​ស្រាប់។

 

 

សម្បក​របស់​ i.dime ​​អាច​ប្រើ​បាន​ជា​មួយ​ iPhone 5, iPhone SE, iPhone 6, 6s, iPhone 6 Plus និង​ 6s Plus។ ដើម្បី​អាច​​ប្រើ i.dime បាន​ត្រូវ​ដំឡើង​កម្មវិធី​របស់​ i.dime ដែល​​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​​ងាយ​ស្រួល​រៀប​ចំ​ និង​ គ្រប់​គ្រង​ឯកសារ​លើ​ iPhone របស់​ខ្លួន។

 

 

ចំពោះ​តម្លៃ​របស់​ i.dime គឺ​មាន​ចាប់​ពី​ ៤៨ ដុល្លារ​ សម្រាប់​ទំហំ​ ៣២ GB ដោយ​មាន​មក​ស្រាប់​នូវ​​ជើង​ទម្រ​ប្រភេទ​ USB, Micro USB និង​ Lighting ហើយ​ចំពោះ​សម្បក​របស់​ i.dime មាន​តម្លៃ​ ១០​ ដុល្លារ។ ផលិតផល​ដ៏​ល្អ​វិចិត្រ​នេះ​ដែរ​គ្រោង​អាច​នឹង​មាន​លក់​ក្នុង​សហរដ្ឋអាមេរិក​ នៅ​អំឡុង​ខែ​វិច្ឆិកា​ឆ្នាំ​នេះ៕​​​​​​​​​​​​​

 

 

ចុច​អាន៖ ​Sharp​ ​ចេញ​ស្មាតហ្វូន​ ​RAM​ ​3GB​ ​កាមេរ៉ា​ ​១៣​ មេហ្គាភិចសែល​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ wccftech​​​​​​​​​​​​​​​​​​​​​​​​​