ការ​ពិត​គួរ​ភ្ញាក់​ផ្អើល​ទាក់​ទង​រោងចក្រ​ដំឡើង​ iPhone ​​​​​​

  • 2016-11-02 21:05:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​មែន​​មាន​តែ​ iPhone ទេ​ប៉ុន្តែ​ផលិត​ផ្សេង​ទៀត​របស់​ Apple ដូច​ជា​ iPadឬ កុំព្យូទ័រ​ Mac ​សុទ្ធ​តែ​បាន​ដំឡើង​នៅ​​រោងចក្រ​ Foxconn ដែល​មាន​ទីតាំង​នៅ​កោះ​តៃវ៉ាន់។ ខាង​ក្រោម​ជា​ការ​ពិត​​មួយ​ចំនួន​ទាក់​ទង​នឹង​ Foxconn ដែល​អាច​ធ្វើ​ឲ្យ​​អ្នក​ភ្ញាក់​ផ្អើល​​ពេល​បាន​ដឹង៖

 

 

@ មួយ​ថ្ងៃ​ធ្វើ​ការ​ ១២ ម៉ោង​ គឺ​ជា​ម៉ោង​ធ្វើ​ការ​ធម្មតា​មួយ។​ នេះ​បើ​យោង​តាម​ការ​សម្ភាសន៍​ពី​បុគ្គលិក​ដែល​ធ្វើ​ការ​នៅ​ទីនោះ។

 

@ ករណី​ពលកម្ម​កុមារ​ដ៏​ធ្ងន់ធ្ងរ​មួយ​បាន​កើត​ឡើង​នៅ​រោងចក្រ​ Foxconn នេះ​ ក្រោយ​ប្រទះ​ឃើញ​ថា​មាន​ក្មេងៗ​អាយុ​ចន្លោះ​ពី ១៤-១៦ ឆ្នាំ​ ចំនួន​ ៥៦ នាក់​ ចូល​បម្រើ​ការងារ​នៅ​រោងចក្រ​នេះ។

 

@ កាល​ពី​ឆ្នាំ​ ២០១០ មាន​បុគ្គលិក​មួយ​រូប​បាន​ធ្វើ​ការ​រយៈ​ពេល​ ៣៤ ម៉ោង​ជាប់​គ្នា​ រហូត​បណ្ដាល​ឲ្យ​ដួល​សន្លប់​ ហើយ​ដល់​ថ្នាក់​បាត់​បង់​ជីវិត​ថែម​ទៀត​ផង។

 

@ ត្បិត​ថា​មាន​លក្ខណៈ​ការងារ​មិន​ល្អ​ប៉ុន្តែ​ចំនួន​អ្នក​ចង់​ចូល​បម្រើ​ការងារ​នៅ​រោងចក្រ​​នេះ​នៅ​តែ​​មាន​ចំនួន​ច្រើន។ រោងចក្រ​​បាន​ឲ្យ​ដឹង​ថា​ជា​រៀង​រាល់​ឆ្នាំ​ រាល់​ពេល​រើស​បុគ្គលិក​​មាន​មនុស្ស​តម្រង់​ជួរ​ចាំ​ដាក់​ពាក្យ​ដល់​ទៅ​ជាង​ ៣ ០០០ នាក់។

 

@ សំណាញ់​ការងារ​ត្រូវ​បាន​គេ​ដាក់​ដំឡើង​នៅ​ឆ្នាំ​ ២០១០ ក្រោយ​ពី​មាន​បុគ្គលិក​ ៩ នាក់​សម្លាប់​ខ្លួន​នៅ​អំឡុង​ពេល​ធ្វើ​ការ​រយៈ​ពេល​ ៣ ខែ​ដំបូង។

 

 

 

ចុច​អាន៖ ការិយាល័យ​ទំនើប​បំផុត​របស់​ ​Apple​ ​នឹង​ដំណើរការ​​ឆ្នាំ ២០១៧

 

ប្រែ​សម្រួល ៖ ហៃ​ សុខ​ហេង ប្រភព៖ Quora​​