កប់! គ្រាន់តែឡានទៅយក RAIN តម្លៃមិនចេះតិច
- 2017-03-29 07:52:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កប់! គ្រាន់តែឡានទៅយក RAIN តម្លៃមិនចេះតិច
ចន្លោះមិនឃើញ
កំពូលតារាចម្រៀងជួរមុខរបស់ប្រទេសកូរ៉េ ខាងត្បូង Rain បានមកដល់កម្ពុជាកាលពីយប់ដើម្បីចូលរួមព្រឹត្តិការណ៍ប្រគំតន្ត្រី អ្នកគាំទ្រដឹងទេថា គ្រាន់តែតម្លៃឡានទៅយក Rain ថ្លៃប៉ុន្មាន?
ប្រភពជិតស្និទ្ធមួយបានប្រាប់ Sabay ថាយានជំនិះក្នុងការធ្វើដំណើររបស់ម្ចាស់បទ "La Song” នៅក្នុងប្រទេសកម្ពុជារយៈពេលការប្រគំតន្ត្រីនេះ គឺបានជ្រើសយករថយន្ត Mercedes S Class S400 ស៊េរីឆ្នាំ ២០១៦។ ដោយជាក់ស្ដែងប្រភពពីកន្លែងលក់រថយន្តមួយកន្លែងបានបញ្ជាក់ថា រថយន្ត Mercedez S Class S400 Hybrid 2016 មានតម្លៃប្រមាណជាង ១៦ ម៉ឺនដុល្លារអាមេរិក៕
កុំភ្លេចចូលរួមការប្រគំតន្ត្រីលើកទី១របស់ Rain នៅកម្ពុជានៅថ្ងៃស្អែកទាំងអស់គ្នានៅទីក្រុងកោះពេជ្រ៕