រឿង​បែប​ស៊ើប​អង្កេត ដែល​ល្បី​ថា​តារា​​​​សម្ដែង​-ក្រុម​ផលិត​ ២​ប្រទេស​រួមគ្នានោះ​ចេញ​ក្រុង​ពាលី​ហើយ

  • 2017-07-18 09:48:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ភាគ​ដំបូង​​ដែល​ផលិត​ដោយ​​ក្រុម​ការងារ​ និង​តារា​សម្ដែង ខ្មែរ ថៃ បាន​ចេញ​ក្រុង​ពាលី​ហើយ​កាលពី​ថ្ងៃទី ១៧ ខែកក្កដា ឲ្យ​ស្ថានីយ​ទូរ​ទស្សន៍​PNN ដែល​មាន​ចំណងជើង​ថា "អាថ៌​កំបាំង​ត្រី​សូល៍"។

ខ្សែ​ភាព​យ​ន្ត​ខាង​លើ​នេះ​នឹង​ចាប់​ផ្តើម​ដំណើរ​ការ​ថត​នា​ពេល​ដ៏​ខ្លី​ខាងមុខ ដោយ​មាន​ទាំង​ក្រុម​កា​ងារ​កម្ពុជា និង​ក្រុម​កា​ងារ​បុ​ស្តិ៍​លេខ​៣ ថៃ សុទ្ធសឹងតែ​ជា​អ្នក​ដែល​មាន​បទពិសោធន៍ និង​សមត្ថភាព​ខ្ពស់​ក្នុង​វិស័យ​ភាព​យ​ន្ត​។

​"អាថ៌​កំបាំង​ត្រី​សូល៍" គឺជា​ខ្សែ​ភាព​យ​ន្ត​ភាគ​ខ្មែ​រដែល​ត្រូវ​ផលិតឡើង​ជា​លើក​ដំ​បូ​ង​ដោយ​ស្ថានីយ​ទូរ​ទស្សន៍​PNN និង​ត្រូវ​បាន​ចូលរួម​សម្ដែង​ដោយ​តារា​ល្បីៗ​កម្ពុជា និង​ថៃ​ដូចជា​ កញ្ញា ស៊ិន យូ​ប៊ីន លោក ខាត់ វៃ​ហាំង កញ្ញា​មឿង ផា​ណែ​ត លោក យឹម ណា​រ៉ា ដោយឡែក​តារា​ថៃ​មាន​ដូចជា​កញ្ញា ម៉ៃ និង​លោក​ភី​ត​។​ អ្នក​ទាំង​៦ប្រាំមួយ​នាក់​នេះ​នឹង​បង្កើត​ឈុត​ឆាក​ល្អមើល ប្លែក និង​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាច្រើន​ក្នុង​រឿង "អាថ៌​កំបាំង​ត្រី​សូល៍"។

កញ្ញា ទូច បុប្ផា​ប្រធាន​ផ្នែក​កម្មវិធី​ផ្សាយ​របស់​ស្ថានីយ​ទូរ​ទស្សន៍​PNN​បាន​និយាយ​ថា៖ "នេះ​គឺជា​លើក​ទី​១ ដែល​ស្ថានីយ​ទូរ​ទស្សន៍​PNN បាន​ផលិត​ខ្សែ​ភាព​យ​ន្ត​ដោយ​ក្រុម​កា​ងារ​របស់​PNN​ផ្ទាល់ ហើយ​នេះ​ក៏​ជា​ការ​សហការ​រវាង​ក្រុម​កា​ងារ​ខ្មែរ និង​ថៃ ដោយ​មាន​គោល​បំណង​ចង់​ផ្លាស់​ប្តូរ​នូ​វ​បទពិសោធន៍​នៃ​ការផលិត​ខ្សែ​ភាព​យ​ន្ត​ភាគ​ទៅ​វិ​ញ​ទៅមក និង​ចង់​ព​ង្រឹ​ង​គុណភា​ពនៃ​ខ្សែ​ភាព​យ​ន្ត​ភាគ​ខ្មែរ​ឲ្យ​បាន​កាន់តែ​ល្អ ហើយ​នេះ​ក៏​ជា​លើកទីមួយ​ដែរ ដែល​យើង​មាន​តារា​សម្ដែង​ថៃ មក​ចូលរួម​សម្តែង​​ជាមួយ​តារា​ខ្មែរ​យើង"។

យ៉ាង​ណា​មិញ​សម្រាប់​ពាក្យ​ថា ​ត្រីសូល៍​ ក្នុង​ខ្សែ​ភាព​យ​ន្ត​នេះ សំដៅ​ទៅលើ​អាវុធ​របស់​ព្រះ​សេ​វៈ និង​មាន​អត្ថ​ន័យ​ដល់​ការ​កសាង ការ​រក្សា និង​ការ​បំផ្លាញ ឬ​មាន​ន័យ​សំដៅ​ទៅលើ​អតីតកាល បច្ចុប្បន្ន និង​អនាគត​។ យ៉ាងណាក៏ដោយ​ចុង​ស្រួច​ទាំង​បី​របស់​ត្រីសូល៍ ចាត់ទុកជា​អាវុធ​ដ៏​អស្ចារ្យ ពេល​រួមគ្នា​ហើយ​មិន​ថា​សត្រូវ​អាក្រក់ ឬ​កំណាច​ដល់​កម្រិត​ណា​ក៏​អាច​ផ្តួល​រំ​លំ​បាន​។

​ខ្សែ​ភាព​យ​ន្ត​នេះ​បង្ហាញ​ពី​ការស៊ើបអង្កេត ដើម្បី​បង្ក្រាប​ក្រុម​ស​ង្គ​មង​ងឹត នឹង​រក​យុត្តិធម៌​ជូន​ប្រជា​ជន​។ ក្នុង​ខ្សែ​ភាព​យ​ន្ត​នេះ​ក៏​មាន​រឿងរ៉ាវ​កើតឡើង​មិន​ចេះ​ចប់ បង្កើត​ឡើង​ជា​ចំណោទ​បញ្ហា​ជាច្រើន​ដែល​ត្រូវ​ដោះ​ស្រាយ​។ ខ្សែ​ភាព​យ​ន្ត​ភា​គរឿង "អាថ៌​កំបាំង​ត្រី​សូល៍"នឹង​ចាក់​បញ្ចាំង​ជូន​ទស្សនា​នៅលើ​កញ្ចក់​ទូរ​ទស្សន៍​ភី​អិន​អិន​តែ​មួយ​គត់​​ ​ ទស្សនា​សកម្មភាព​ខ្លះៗ​នៃ​ពិធី​ក្រុង​ពាលី​រឿង​«​អា​ថ៍​កំបាំង​ត្រី​សូល៍​»​សូម​ចុច​៖

ដោយ៖ ថា ម៉ាលីដា