ប្រយ័ត្ន! ជប់ជាប់ពេកដល់ថ្នាក់ប្រើរណា អារយកចេញ ចុងក្រោយ​ដេកពេទ្យ

  • 2017-08-25 03:58:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ជប់​ជា​វិធី​សម្រួល​អាការៈ​ឈឺ​ចុក​រោយ​សរសៃ​ដ៏​ពេញ​និយម និង​កើត​មាន​ជា​យូរ​មក​ហើយ​​នៅ​អាស៊ី​មិន​ថា​កម្ពុជា ថៃ វៀតណាម ជា​ពិសេស​នៅ​ចិន។

ការ​ជប់​ជា​មួយ​អ្នក​ជំនាញ​ត្រឹម​ត្រូវ​ក៏​អាច​ព្យាបាល​អាការៈ​​ឈឺ​ចុក​ចាប់​បាន​មួយ​គ្រា​ដែរ តែ​​បើ​ជ្រើស​រើស​កន្លែង​ខុស ប្រាកដ​ជា​ស៊យ​ធំ​ហើយ ព្រោះ​វា​នឹង​គ្រោះ​ថ្នាក់​ដល់​​ខ្លួន។ ចំពោះ​ករណី​បុរស​​​នេះ​វិញ គាត់​បាន​ឲ្យ​អ្នក​​នៅ​ផ្ទះ​ជាមួយ​ជប់​ឲ្យ តែ​បែរជា​ពែង​ជប់​​ស្រូប​ជាប់​ដក​មិន​ចេញ រហូត​ហើម​សាច់​​ប៉ោង​ក្រហម​ងាំង។

បុរស​រូប​នេះ​មាន​ឈ្មោះ​ថា Hu ​បាន​សម្រេច​ចិត្ត​​ប្រើ​វិធី​ជប់​បុរាណ​​កាលពី​ថ្ងៃ​ទី ២២​សីហា​ នៅ​ផ្ទះ​របស់​ខ្លួន​ក្នុង​ទីក្រុង​វូហាន ​ខេត្ត​ហ៊ូបេ ប្រទេស​ចិន។ ប្រពន្ធ​របស់​គាត់​បាន​យក​ពែង​រឹង​មួយ​ ទៅ​ជប់​​លើ​ខ្នង​បែរ​ដក​មិន​ចេញ​ទោះ​ប្រើ​មនុស្ស​ប៉ុន្មាន​នាក់​ក៏​ដោយ។ គាត់​មាន​ការ​ភិត​ភ័យ​ រួច​ក៏​យក​ញញួរ​មក​ដំ​បំបែក​ នៅ​តែ​មិន​អាច​ទៅ​រួច។

បន្ទាប់​មក គាត់​បាន​រត់​ទៅ​រក​អ្នក​ពន្លត់​អគ្គីភ័យ ៤​នាក់​ឲ្យ​ជួយ​ ​ពួក​គាត់​សម្រេច​ប្រើ​រណា​អា​រ​បំបែក​ពែង​បន្តិច​ម្ដង​ៗ​ទើប​អាច​យក​ចេញ​បាន។ ភ្លាម​ៗ​​បន្ទាប់​យក​បាន​ហើយ ​គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ​ដើម្បី​ព្យាបាល​របួស​តែម្ដង។

គួរ​បញ្ជាក់​ថា កាល​ពី​ឆ្នាំ​មុន​បុរស​អាយុ ៦៣​ឆ្នាំ​​ម្នាក់​ បាន​ជប់ និង​រលាក​​លើ​ខ្នង​​ធ្ងន់ធ្ងរ​រហូត​បង្កើត​ជា​រន្ធ​គួរ​ឲ្យ​ព្រឺ​រោម​ចំនួន ៧ តែ​សំណាង​ដែល​គេ​បញ្ជូន​គាត់​ទៅ​កាន់​មន្ទីរពេទ្យ​ទាន់​ពេល​វេលា បើ​ពុំ​ដូច្នោះ​ទេ​របួស​នឹង​វិវឌ្ឍ​ទៅ​ជា​អាប់​សែ​មិន​ខាន៕

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ឡេង ភារុណ