លក្ខខណ្ឌ​រើស​កង​ទ័ព​ថ្មី​របស់​ចិន គឺ​មិន​ឲ្យ​លេង​ហ្គេម និង​សម្រេច​កាម

  • 2017-08-25 07:16:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​យោធា​ចិន​កំពុង​បារម្ភ​ពី​ការ​ស្វែង​រក​យុទ្ធ​ជន​ជំ​នាន់​ក្រោយ​ដែល​ភាគច្រើន​ធ្លាក់​ក្នុង​ការ​តេស្ត​សាកល្បង​ពី​ស្វាហាប់ ក្នុង​លក្ខខ័ណ្ឌ​ដ៏​តឹងរ៉ឹង​របស់​ខ្លួន។ លក្ខខណ្ឌ​នោះ​គឺ ហាម​មិន​ឱ្យ​លេង​ហ្គេម និង​សម្រេច​កាម​ដោយ​ខ្លួនឯង ដើម្បី​កុំ​ឲ្យ​បាក់​កម្លាំង។

​ប្រមុខ​កង​ទ័ព​រំដោះ​ចិន​ត្រូវ​ធានា​ថា បេក្ខជន​ទាំងអស់​ស្ថិត​ក្នុង​លក្ខខណ្ឌ​​ល្អ​គ្រប់​គ្រាន់​ទើប​អាច​ប្រជែង​ជាមួយ​កងកម្លាំង​យោធា​កំពូល​របស់​ពិភព​លោក  ​។ ដោយឡែក​ការ​សែត​កង​ទ័ព​ចិន PLA Daily ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថា មាន​ហេតុផល​ចំនួន ១០ ដែល​បេក្ខជន​ភាគច្រើន​ធ្លាក់​នៅ​ដំ​ណាក់​កាល​ទី​១ ។

ក្នុង​ចំណោម​ពួកគេ​មាន ២០​ភាគ​រយ​លើ​សទ​ម្ងន់ ខណៈ ៨​ភាគ​រយ​ផ្សេង​ទៀត​ត្រូវ​បាន​បដិសេធ​មិន​ឱ្យចូល​ព្រោះ​មាន​សរសៃឈាម​ពង​ស្វាស​ធំ​ពេក។ ការ​សែត​នេះ​មិន​បាន​បង្ហាញ​ថា​តើ​ម​ន្ត្រី​កង​ទ័​ព​អាច​ដឹង​ពី​បញ្ហា​សរសៃ​ដោយ​វិធី​ណា​នោះ​ទេ តែ​បញ្ហា​បណ្ដាល​មកពី​ការសម្រេច​កាម​ដោយ​ខ្លួនឯង​ច្រើនពេក ឬ​លេង​វីដេអូ​ហ្គេម និង​មិនបាន​ហ្វឹកហាត់​គ្រប់​គ្រាន់​ជាដើម   ​។

​ ​គួរ​បញ្ជាក់​ថា ចាប់​តាំង​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង ​ចូលកាន់​តំណែង​តាំងពី ២០១២ មក​ក៏បាន​ប្រកាស​ឱ្យមាន​យោធា​ត្រៀម​ប្រយុទ្ធដ៏​ខ្លាំងក្លា​ជាមួយនឹង​កិច្ច​ប្រឹង​ប្រែង​ដើម្បី​បង្រួបបង្រួម​បក្ស​កុម្មុយនិស្ត​ចិន៕

ចុចអានអត្ថបទ៖

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល​៖ សិរី​បុទ្រ