Dembele ប្រាប់​មូលហេតុ​ស្រឡាញ់ Barca​ ដោយ​ទាក់ទង​នឹង​ក្រុម​អង់គ្លេស​២

  • 2017-09-04 03:04:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិដ្ឋភាព​ Barcelona បំបាក់​ក្រុម​ធំ​​អង់គ្លេស​២​គឺ  Arsenal និង Chelsea នៅ​ក្នុង Champions League ជា​មូលហេតុ​មួយ​ធ្វើ Ousmane Dembele  ដក​ចិត្ត​ជាមួយ​ក្រុម​​យក្ស  Barcelona។

កីឡាករ​បារាំង​រូប​នេះ​បាន​ចូលរួម​ជាមួយ Barca ក្នុង​តម្លៃ​ខ្លួន​១៣៨​លាន​ផោន​ ពី​ក្រុម Borussia Dortmund នៅ​រដូវ​ក្ដៅ​នេះ ហើយ​បាន​និយាយ​ថា ការ​មក​លេង​​នៅ Nou Campគឺ​ជា​ក្ដី​ស្រមៃ​របស់​គេ​តាំង​ពី​អាយុ​១១​ឆ្នាំ។ កីឡាករ​វ័យ​២០​ឆ្នាំ​បាន​ទម្លាយ​ឲ្យ​ដឹង​ថា រូបភាព Barca ​នៅ Champions League យក​ឈ្នះ Chelsea វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ឆ្នាំ​២០០៩​​ និង​នៅ​ឆ្នាំ​បន្ទាប់​បំបាក់ Arsenal វគ្គ​៨​ក្រុម​ចុងក្រោយ បាន​បណ្ដុះ​ចិត្ត​គេ​ឲ្យ​ពេញ​ចិត្ត Barcelona។

ថ្លែង​ប្រាប់ Sport កីឡាករ​ Dembele បាន​និយាយ​ថា៖ "ខ្ញុំ​ចងចាំ​បាន​​២​ប្រកួត​ដ៏​ពិសេស។ ទី​មួយ​ជាមួយ​នឹង​ Chelsea ពេល Iniesta  ទាត់​បញ្ចូល​ទី​ជួយ Barcelona​ ឡើង​ផ្ដាច់ព្រ័ត្រ​។ ហើយ​ពេល​ដែល​ខ្ញុំ​ឃើញ Iniesta  ពេល​នេះ ខ្ញុំ​នឹក​ឃើញ​រូបភាព​នោះ​ជា​និច្ច។ នៅ Champions League មួយ​ទៀត ពេល​លេង​ទល់ Arsenal។ ពេល​នោះ Barcelona​ ធ្វើ​បាន​ល្អ​នៅ​ជើង​ទី​១ ហើយ​នៅ​ជើង​ទី​២​ពួក​គេ​កាន់​តែ​​ល្អ​លើស​មុន​ទៀត ដោយ​ក្នុង​នោះ Messi រក​បាន​៤​គ្រាប់"៕

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ