iPhone 8​ ​នឹង​ថ្លៃ​ខ្ពស់​កប់​​ពពក​​ ​ព្រោះ​ ​Apple​ ​ផលិត​មិន​ទាន់

  • 2017-09-08 00:01:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ ​Reuters​ ​បង្ហាញ​ថា​ ​iPhone​ ​ជំនាន់​ថ្មី​ ​ឬ​គេ​សន្និដ្ឋាន​ថា​ជា​ ​iPhone 8​ ​ដែល​នឹង​បង្ហាញ​ខ្លួន​នា​ថ្ងៃ​ ​១២​ ​កញ្ញា​ ​២០១៧​ ​នេះ​ ​គឺ​មាន​តម្លៃ​ខ្ពស់​ខ្លាំង​ ​ព្រោះ​មាន​លទ្ធភាព​នៃ​ការ​ផលិត​មាន​ភាព​រអាក់រអួល។

រូបតំណាង iPhone 8

ករណី​នេះ​ ​អ្នក​វិភាគ​ទីផ្សារ​ផលិតផល​របស់​ ​Apple​ ​ជា​ច្រើន​លើក​ថា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ ​iPhone 8​ ​មាន​តម្លៃ​ខ្ពស់​នោះ​ទេ​ ​ប៉ុន្តែ​ការ​ដាក់​តាម​ទីផ្សារ​នានា​ជុំវិញ​ពិភពលោក​ ​ក៏​មាន​ការ​យឺតយ៉ាវ​ ​និង​ខ្វះខាត​ច្រើន​ ​បើ​ធ្វើ​ការ​ធៀប​នឹង​ពេល​ចេញ​លក់​ម៉ូដែល​មុន​ៗ។

iPhone​ ​ចេញ​នា​ថ្ងៃ​ ​១២​ ​កញ្ញា​ ​២០១៧​ ​នេះ​ជា​ម៉ូដែល​សម្រាប់​អបអរ​ខួប​ ​១០​ ​ឆ្នាំ​ ​នៃ​វត្តមាន​របស់​ ​iPhone​ ​ហើយ​ដូចនេះ​ ​វា​ត្រូវ​គេ​ជឿ​ថា​មាន​បំពាក់​បច្ចេកវិទ្យា​ទំនើបៗ​ ​ជា​ពិសេស​នឹង​អង្រួន​ទីផ្សារ​ស្មាតហ្វូន​សម្រាប់​ឆ្នាំ​ ​២០១៧​ ​ជា​មួយ​តម្លៃ​ចាប់​ពី​ ​១ ០០០​ ​ដុល្លារ​ឡើង​ទៅ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Reuters   ប្រែ​សម្រួល៖ រដ្ឋ