Gareth Bale នឹង​អវត្តមាន​ក្នុង​ការ​ប្រកួត​បាល់ទាត់​អន្តរជាតិ​ខាង​មុខ​នេះ

  • 2017-10-03 12:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ស្លាប​ Gareth Bale នឹង​មិន​បាន​ជួយ​ក្រុម​ជម្រើស​ជាតិ​វេល ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ World Cup ក្នុង​សប្ដាហ៍​នេះ​​ទេ ដោយសារ​បញ្ហា​របួស​សាច់​ដុំ។

បើ​តាម​សារ​ផ្លូវ​ការ​របស់​សហព័ន្ធ​បាល់ទាត់​វេល​ ចេញ​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ឲ្យ​ដឹង​ថា៖ "យើង​អាច​បញ្ជាក់​បាន​ថា Gareth Bale នឹង​អវត្តមាន​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ World Cup ជាមួយ​ប្រទេស​ Georgia និង​សាធារណរដ្ឋ​អៀរឡង់​ដែល​នឹង​ប្រព្រឹត្ត​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ"។

សហព័ន្ធ​បាល់​ទាត់​ប្រទេស​នេះ​ ក៏​បាន​បន្ថែម​ទៀត​ថា មូល​ហេតុ​ដែល​នាំ​ឲ្យ​មាន​អវត្តមាន​នៃ​កីឡាករ​វ័យ ២៨​ឆ្នាំ​រូប​នេះ គឺ​បណ្ដាល​មក​ពី​បញ្ហា​របួស ហើយ​បើ​តាម​សារព័ត៌មាន​ The Sun បាន​ឲ្យ​ដឹង​ថា​របួស​នេះ​ជា​របួស​សាច់​ដុំ​។

Gareth Bale បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ​ Champions League កាល​ពី​សប្ដាហ៍​មុន​ដោយ ខ្សែ​ប្រយុទ្ធ​ល្បឿន​លឿន​រូប​នេះ​បាន​ស៊ុត​ចូល​ ១​គ្រាប់​ជួយ​ឲ្យ​ក្លឹប​ Real Madrid យក​ឈ្នះ Dortmund ក្នុង​លទ្ធផល​ ៣​ទល់​នឹង ១។ តែ​តាំង​ពី​ពេល​នោះ​មក Bale បាន​អាក់​ខាន​មិន​បាន​លេង​ក្នុង​ការ​ប្រកួត​ក្រោយ​មក​ទៀត ដោយ​សារ​បញ្ហា​របួស៕

ចុច​អាន​៖

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម