មក​ចេះ​តិចនិក​ថត​រូប​លក្ខណៈ​ ​Infrared

  • 2017-11-16 02:32:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នែក​មនុស្ស​អាច​យល់​ពី​ពណ៌​លើ​ខ្នាត​រលក​ប្រវែង​ពី ៤០០ ទៅ ៧០០  Nanometers ហើយ​គ្រប់​យ៉ាង​លើស ឬ​ក្រោម​ខ្នាត​នេះ​មិន​ចាប់អារម្មណ៍​ដល់ Retina​ ​(ស្រទាប់​ភ្នែក​ខាង​ក្រោយ)​ ​នោះ​ទេ។

Infrared​ ​មាន​ខ្នាត​រលក​ប្រវែង​ពី​ ​៧០០​ ​Nanometers (ខ្នាត​) ដល់ 300 GHz។ ទោះ​បី​ជា​ភ្នែក​អ្នក​មិន​អាច​ឃើញ​ពន្លឺ​ ​Infrared​ តែ​កាមេរ៉ា​ភាគច្រើន​អាច​ ​មាន​ន័យ​ថា​ ​អ្នក​អាច​ថតរូប​ដោយ​ប្រើ​ពន្លឺ​មួយ​ ដែល​អ្នក​មិន​អាច​ឃើញ​នឹង​ភ្នែក​។ ជា​ធម្មតា​ ​អ្នក​ត្រូវការ​បន្ថែម​ ​Filter​ ​ក្នុង​ការ​រារាំង​ពន្លឺ​ផ្សេង​ចេញ​ពី​ការ​លាក់បាំង​នូវ​ពន្លឺ IR។ វិទ្យុសកម្ម Infrared​ ​មាន​ឥទ្ធិពល​លើ Lens ដោយ​វត្ថុ​លើ​រូបភាព​នឹង​បង្ហាញ​មាន​ពណ៌ និង Contrasts ដែល​អ្នក​ស្ទើរ​តែ​មិន​អាច​ទទួល​បាន​ជាមួយ​នឹង​បច្ចេកទេស​ផ្សេង​ទៀត​។ អ្នក​អាច​ឃើញ​នូវ​រូបភាព​ប្រភេទ Infrared លើ​អ៊ីនធឺណិត​ជា​ច្រើន ពិបាក​សម្គាល់​លើ​របៀប​ក្នុង​ការ​ថត​។ 

ការ​ថតរូប​លក្ខណៈ Infrared លេច​ជា​រូបរាង​ឡើង​នៅ​ដើម​សតវត្ស​ទី ២០។ រូបភាព​លក្ខណៈ Infrared ដំបូង​បង្ហាញ​នៅ​ឆ្នាំ ១៩១០ ក្នុង Century Magazine និង Royal Photographic Society Journal។ រូបភាព​ប្រើ​បច្ចេកទេស​បែប​នេះ មាន​ការ​ប្រើ​យ៉ាង​ទូលំទូលាយ​នៅ​ឆ្នាំ ១៩៦០។ ដូច្នេះ​អ្នក​អាច​ស្វែងយល់​នូវ​លក្ខណៈ​ថតរូប​បែប​នេះ ដូច​ខាងក្រោម​៖

ថត​អ្វី​ក្នុង​លក្ខណៈ Infrared

ពេល​ថត​លក្ខណៈ Infrared វត្ថុ​មាន​ចលនា​អាច​មាន​ចំនួន​ពន្លឺ IR ល្អ​ប្រសើរ​ជាង វត្ថុ​នៅ​ឆ្កឹង ដូច្នេះ​រូបភាព​ដូចជា ដើមឈើ ស្មៅ ផ្កា ជាដើម អាច​បង្ហាញ​ទិដ្ឋភាព​បាន​យ៉ាង​ល្អ​។ លើ​រូបភាព កន្លែង​ម្លប់​នឹង​មាន​ពណ៌​សរ​ច្បាស់​ល្អ​បង្ហាញ​ឡើង ដែល​ជា​ចំណុច​បង្ហាញ​ពី​រូបភាព Infrared។ ផ្ទុយ​ទៅ​វិញ រូប​ថ្ម ទឹក និង​មេឃ​ទំនង​ជា​ស្រូប​យក​ពន្លឺ Infrared ហើយ​បង្ហាញ​ជា​វត្ថុ​ពណ៌​ខ្មៅ ក្នុង​ការ​ថត​។ រូបភាព​ទេសភាព​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ការ​ថតរូប​ប្រភេទ​នេះ ហើយ​រូបភាព Infrared ត្រូវការ Exposure រយៈពេល​វែង ក្នុង​ការ​បង្កក​ចាប់​យក​រូបភាព​មាន​ចលនា​។ ម្យ៉ាងវិញទៀត ប្រសិនបើ​អ្នក​ចង់​ស្វែងរក​ពន្លឺ Infrared អ្នក​គួរ​ថត​នៅ​កណ្ដាល​ថ្ងៃ ពេល​ព្រះអាទិត្យ​ខ្ពស់ ហើយ​មាន​ពន្លឺ​ចាំង​។ ការ​ថតរូប​លក្ខណៈ​ ​IR​ ​ស្រដៀង​នឹង​ការ​ថតរូប​ពណ៌ខ្មៅ និង​សរ​ក្នុង​ទិដ្ឋភាព​។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​បន្ថែម​កម្លាំង​លើ​រូបភាព អ្នក​គួរ​ផ្ដោត​លើ​ធាតុ​ផ្ទុយ​គ្នា ឧទាហរណ៍ វត្ថុ​ពណ៌​ខ្មៅ​ ​ដាក់​កៀក​នឹង​ធាតុ​មាន​ពន្លឺ​ជា​ដើម​។ 

ការ​ថតរូប​

ក្នុង​ការ​ថតរូប​លក្ខណៈ​ ​Infrared​ ​អ្នក​ត្រូវការ​ឧបករណ៍​ ​និង​បែបបទ​ក្នុង​ការ​ថត​ ​ដូច​ខាងក្រោម​។

ឧបករណ៍​

  • អ្នក​គួរ​ប្រាកដ​ថា កាមេរ៉ា​អ្នក​មិន​មាន​ ​Filter​ ​ស្រាប់​ក្នុង​ការ​រារាំង​ពន្លឺ​ ​IR​ ​ឆ្ពោះ​ទៅ​កាន់ ​Sensor​។​ ​អ្នក​អាច​ត្រួត​ពិនិត្យ​មើល​ម៉ូដែល​កាមេរ៉ា​អ្នក​លើ​ ​Google​ ​ឬ​កំណត់​កាមេរ៉ា​ប្រើ​ ​Live view​ ​ តម្រង់​ទៅ​ ​TV remote control​ ​នៅ​លើ​ ​Lens​ ​ហើយ​ចុច​ប៊ូតុង​ពីរ​បី​។​ ​ប្រសិនបើ​មាន​ពន្លឺ​លោត​ពណ៌ក្រហម​តូច​មួយ​លើ​អេក្រង់​កាមេរ៉ា​បញ្ជាក់​ថា​ ​កាមេរ៉ា​អ្នក​អាច​ឃើញ​នូវ​ពន្លឺ IR។

  • អ្នក​គួរ​មាន Infrared filter អាច​មាន​តម្លៃ​ពី ២០​ ​ដុល្លារ ដល់ ១០០​ ​ដុល្លារ​​។

  • អ្នក​គួរ​មាន Tripod ព្រោះ​អ្នក​ត្រូវការ​ប្រើ Exposure រយៈពេល​យូរ ដើម្បី​ទប់​លំនឹង​ពេល​ថតរូប​ការពារ​កុំ​ឲ្យ​ព្រាល​។

បែបបទ​ក្នុង​ការ​ថត​

ក្នុង​ការ​ថតរូប​លក្ខណៈ IR អ្នក​គួរ​ដាក់​កាមេរ៉ា​លើ Tripod ហើយ​ធ្វើការ Focus មុន​ពេល​ចុច​ថត​។ ការ​ថត​ខ្លះ​អាច​ត្រូវការ​ប្រើ Exposure រយៈពេល​ដល់​ទៅ ៦ នាទី ដូច្នេះ​អ្នក​គួរ​មាន Remote shutter ក្នុង​ការ​ប្រើប្រាស់​។ ពេល​អ្នក​ថតរូប​រួច ទិដ្ឋភាព​រូប​នឹង​មើល​ទៅ​មាន​ពណ៌ក្រហម និង​មាន​លក្ខណៈ​ភក់​លើ​អេក្រង់​បង្ហាញ ប៉ុន្តែ​នោះ​ហើយ​ជា​អ្វី​អ្នក​ត្រូវការ​។ ប្រសិនបើ​អ្នក​ចង់​ឲ្យ​រូបភាព Infrared កាន់​តែ​ស្រស់​ស្អាត អ្នក​អាច​កាត់ត​ប្រើ​កម្មវិធី Lightroom ក្នុង​ការ​កែប្រែ White balance និង Photoshop ក្នុង​ការ​កែតម្រូវ​ពណ៌​៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ ​កុំ​ភ្លេច​ចុច Like Page Sabay News Technology...

ចុច​អាន​បន្ត៖

ប្រភព៖ www.wix.com   ប្រែសម្រួល៖ ប៊ុន ធឿន