ចំណុចពិសេស ៤ យ៉ាងរបស់ទីក្រុងថ្មីមួយនៅកណ្ដាលក្រុង លេចធ្លោខុសពីភ្នំពេញ
- 2018-01-04 07:36:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណុចពិសេស ៤ យ៉ាងរបស់ទីក្រុងថ្មីមួយនៅកណ្ដាលក្រុង លេចធ្លោខុសពីភ្នំពេញ
ចន្លោះមិនឃើញ
សំណង់ផ្ទះតាមបុរី សំណង់អគារធំៗកណ្ដាលក្រុង និងទីក្រុងរណបជុំវិញភ្នំពេញ កំពុងកើនឡើងច្រើនទៅៗក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងនោះគេប្រាកដជាមិនអាចរំលងទីក្រុងថ្មីមួយនៅកណ្ដាលភ្នំពេញបានឡើយ គឺ Phnom Penh City Center (PPCC)។
ទីក្រុងដែលមានទំហំផ្ទៃដីដល់ទៅ ១១១,៦ ហិកតាមួយនេះ មានគម្រោងធំៗជាច្រើនកំពុងសាងសង់ រាប់តាំងពីខុនដូ អគារការិយាល័យ តំបន់កីឡា ផ្សារតុងតឺន័រ និងជាពិសេសតំបន់កម្សាន្តចម្រុះមួយគ្មានពីរនៅកម្ពុជា Eden Garden ខណៈដែលទីក្រុងទាំងមូលត្រូវបានអភិវឌ្ឍដោយគិតគូរពីបែបផែនជីវិតរស់នៅយ៉ាងមានផាសុកភាព អមដោយធម្មជាតិបៃតង។
លោក Bernard Lim ប្រធានផ្នែកទំនាក់ទំនង និងសហប្រតិបត្តិការរបស់ PPCC បានប្រាប់ Sabay តាមអ៊ីម៉ែលថា៖ "យើងជា Master Developer មិនមែនជា Developer ធម្មតាឡើយ។ មានន័យថា គម្រោងរបស់យើង មិនត្រឹមមានសំណង់គ្រប់ប្រភេទ ដូចជា ផ្ទះវីឡា ខុនដូ អគារការិយាល័យ សាលារៀនប៉ុណ្ណោះទេ ថែមទាំងអភិវឌ្ឍតំបន់កម្សាន្តចម្រុះ សួនធម្មជាតិ ភោជនីយដ្ឋាន ក្លឹបកីឡា ដើម្បីឲ្យជីវិតរស់នៅទីនោះ កាន់តែមានផាសុកភាព"។
ប្រធានជនជាតិសិង្ហបុរីដែលមានបទពិសោធជោកជាំរូបនេះ បន្តថា PPCC មានលក្ខខណ្ឌអភិវឌ្ឍស្របតាមស្ដង់ដារដូចបរទេស ដោយបញ្ជាក់ថា ទីក្រុងមួយនេះ មានលក្ខណៈពិសេស ៤ យ៉ាងដែលខុសពីភ្នំពេញ៖