Lee Min Ho នឹងត្រលប់មកពីបម្រើកងទ័ពវិញនៅសប្ដាហ៍នេះ
- 2019-04-23 08:30:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lee Min Ho នឹងត្រលប់មកពីបម្រើកងទ័ពវិញនៅសប្ដាហ៍នេះ
ចន្លោះមិនឃើញ
តារាសម្ដែង Lee Min Ho នឹងត្រៀមបញ្ចប់កាតព្វកិច្ចបម្រើកងទ័ពរបស់លោកនៅក្នុងសប្ដាហ៍នេះ។
បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា តារាសម្ដែងរូបស្រស់ Lee Min Ho បានចូលបម្រើកងទ័ពនៅក្នុងស្រុក Gangnam តាំងពីខែឧសភា ឆ្នាំ២០១៧មកម៉្លេះ ហើយរូបលោកនឹងត្រូវបញ្ចប់កាតព្វកិច្ចនេះជាផ្លូវការនៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៩នេះ។
ជាមួយគ្នានេះដែរ នៅថ្ងៃទី ២៣ នេះ ផលិតកម្ម MYM Entertainment បានបញ្ជាក់ថា៖ "លោកនឹងត្រឡប់មកវិញដោយស្ងៀមស្ងាត់ ដោយគ្មានធ្វើកម្មវិធីពិសេសអ្វីឡើយ"៕