Marcos Alonso នឹងចាកចេញពី Barca នៅរដូវកាលក្ដៅខាងមុខ
- 2024-04-02 12:29:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Marcos Alonso នឹងចាកចេញពី Barca នៅរដូវកាលក្ដៅខាងមុខ
ចន្លោះមិនឃើញ
ខ្សែការពារ Marcos Alonso នឹងចាកចេញពីក្លឹប Barcelona ក្នុងនាមជា Free Agent នៅរដូវកាលក្ដៅខាងមុខនេះ។ បើយោងតាមការចុះផ្សាយរបស់ Fabrizio Romano។
ការចាកចេញនេះគឺភាគីទាំងសងខាងបានសម្រេចចិត្តឯកភាពគ្នាដោយ Alonso នឹងចាកចេញក្នុងខែមិថុនានេះ ក្រោយចប់កុងត្រានៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ។
នៅក្នុងរដូវកាលនេះ Alonso មិនសូវជាបានចូលរួមលេងឲ្យក្លឹប Barca ប៉ុន្មានទេព្រោះតែមានរដូវកាលឆ្អឹងខ្នង ដែលតម្រូវឲ្យសម្រាកព្យាបាលជាង ៤ខែមកហើយ។
កីឡាករនេះបានមកលេងឲ្យ Barca តាំងពីឆ្នាំ២០២២/២៣មក ដោយចូលលេងសរុបបាន ៤៤ប្រកួត និងស៊ុតចូល ៣គ្រាប់៕