ឥទ្ធិពល DAKINI SKY MUSIC FESTIVAL លើវិស័យទេសចរណ៍ និងវប្បធម៌កម្ពុជា

  • 2024-06-28 06:11:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

DAKINI SKY MUSIC FESTIVAL 2024 ជាព្រឹត្តិការណ៍ ដែលត្រូវបានគេរំពឹងថានឹងជះទ្ធិពលខ្លាំងលើវិស័យទេសចរណ៍ និងវប្បធម៌របស់កម្ពុជា។ព្រឹត្តិការណ៍នេះ ពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វប្បធម៌ និងសេដ្ឋកិច្ច ដោយដាក់ប្រទេសកម្ពុជាជាមជ្ឈមណ្ឌលវប្បធម៌មានសក្ដានុពល។

ព្រឹត្តិការណ៍នេះត្រូវបានរំពឹងថានឹងទាក់ទាញភ្ញៀវអន្តរជាតិយ៉ាងច្រើនកុះករ ដែលជាហេតុផលជម្រុញឧស្សាហកម្មទេសចរណ៍ជាតិ នាំឲ្យលំហូរនៃភ្ញៀវទេសចរក៏នឹងផ្តល់ផលប្រយោជន៍ ដល់សណ្ឋាគារ ភោជនីយដ្ឋាន និងអាជីវកម្មក្នុងស្រុកផ្សេងទៀត។ ជាក់ស្ដែង DAKINI SKY MUSIC FESTIVAL ក៏បានលើកកម្ពុជា ឲ្យក្លាយជាគោលដៅទេសចរណ៍វប្បធម៌ដែលគួរឱ្យចង់ទស្សនា ដោយជំរុញឱ្យភ្ញៀវជាតិ ពិសេសអន្តរជាតិ ស្វែងយល់កាន់តែច្រើន ពីបេតិកភណ្ឌដ៏សម្បូរបែបរបស់ប្រទេស និងសម្រស់ធម្មជាតិស្រស់ត្រកាល។ ជាមួយគ្នានោះ កម្មវិធីក៏ផ្សព្វផ្សាយវប្បធម៌ខ្មែរ តាមរយៈការលើកតម្កើងសិល្បៈតន្ត្រីប្រពៃណី និងសហសម័យ ការតាំងពិពណ៌សិល្បៈ និងការសម្តែងបង្ហាញពីវប្បធម៌ដ៏សម្បូរបែបផ្សេងទៀត។

មិនទាន់អស់ទេ ក្រៅពីបង្ហាញពីទំនៀមទម្លាប់វប្បធម៌របស់ប្រទេសកម្ពុជា ពិធីបុណ្យនេះក៏នឹងជួយថែរក្សា និងធ្វើឱ្យរស់ឡើងវិញនូវទំនៀមទម្លាប់ដ៏ផូរផង់ទាំងនេះដែរ តាមរយៈវេទិកាដែលអាចបង្ហាញដល់អន្តរជាតិឲ្យបាន​យល់ច្បាស់ពីតម្លៃជាតិខ្មែរ។

វិស័យទេសចរណ៍នឹងកាន់តែរីកចម្រើនឡើង ជំរុញការលក់សម្រាប់អាជីវករក្នុងស្រុក និងបង្កើតឱកាសការងារ។ ពិធីបុណ្យ​នេះ​ក៏​បាន​បង្កើនស្មារតីមោទកភាពជាតិ ការរួមគ្នាតែមួយ​ ពិសេសអ្នកដែលបានឃ្លាតឆ្ងាយពីមាតុប្រទេស ក៏នឹងវិលមកវិញជាបន្តបន្ទាប់ ​ដើម្បីមក​ជួបជុំ​គ្នាអបអរ ​និង​ចែករំលែក​វប្បធម៌​របស់ខ្លួន។

លើសពីនេះ ការជម្រុញកំណើនសេដ្ឋកិច្ច ពីវិស័យទេសចរណ៍ ក៏អាចនាំទៅដល់ផលប្រយោជន៍សេដ្ឋកិច្ច និងសង្គមជាតិទាំងមូល ឲ្យកាន់តែរុងរឿងមួយកម្រិតទៀត។ DAKINI SKY MUSIC FESTIVAL 2024 មានគោលបំណង បណ្ដុះខ្លួន ឲ្យក្លាយជាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ ជាមួយនឹងសក្តានុពលក្នុងការរីកលូតលាស់ និងជំនឿងចិត្តក្នុងការទាក់ទាញអ្នកចូលរួមកាន់តែច្រើននាពេលអនាគត។

ជោគជ័យ​របស់​ព្រឹត្តិការណ៍នេះ អាច​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ព្រឹត្តិការណ៍​វប្បធម៌​ផ្សេង​ទៀត ពង្រឹង​វិស័យ​វប្បធម៌ និង​ទេសចរណ៍​របស់​កម្ពុជា។ ប្រយោជន៍យូរអង្វែង នាំឲ្យកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ការអភិរក្សបេតិកភណ្ឌវប្បធម៌ និងការបង្កើនការទទួលស្គាល់ជាអន្តរជាតិចំពោះភាពសម្បូរបែបនៃវប្បធម៌របស់កម្ពុជា។

Sabay មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​សហការផ្នែកផ្សព្វផ្សាយមាតិកា​ផ្លូវការ​ សម្រាប់​ព្រឹត្តិការណ៍ DAKINI SKY MUSIC FESTIVAL

អត្ថបទថ្មី