COSTA ​សង្គ្រោះ​បាល់​ប៉េណាល់ទី​​​​៣​ដង​ជាប់​គ្នាក្លាយ​ជា​អ្នកចាំទី​ទី​១​ក្នុង​លោក​ដែល​...

  • 2024-07-01 22:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ចាំទី DIOGO COSTA របស់​ជម្រើស​ជាតិ ព័រទុយហ្គាល់ បាន​​ចាប់​បាល់​ពិន័យ​១១​ម៉ែត្រ​​បាន​សម្រេច​៣​ដង​ជាប់​ៗ​គ្នា​ពី​ការ​ស៊ុត​​​របស់​ក្រុម​ជម្រើស​ជាតិ​ ​​ស្លូវើនៀ ក្នុង​ការ​​ទាត់​បាល់​កាត់សេចក្ដី​ ១១​ម៉ែត្រ​បន្ទាប់​ពី​ក្រុម​ទាំង​ពីរ​​រក្សា​សំណាញ់​ទី​០-០ រហូត​ដល់​ចប់​១២០​នាទី​ក្នុង​ការ​ប្រកួត​វគ្គ​១៦​​ក្រុម​ចុង​ក្រោយ​​នៃ​ព្រឹត្តិការណ៍ EURO 2024 ធ្វើ​នៅ​​ប្រទេស​អាល្លឺម៉ង់​។

ការ​សង្គ្រោះ​បាល់​យ៉ាង​ល្អ​របស់ DIOGO COSTA ធ្វើ​ឲ្យ​គេ​ក្លាយ​ជា​​អ្នក​ចាំ​​ទី​ទី​១​​ក្នុង​លោក​ដែល​​សង្រ្គោះ​បាល់​ប៉េណាល់ទី​៣​ដង​​បាន​សម្រេច​ជាប់​ៗ​គ្នា​​ក្នុង​ព្រឹត្តិការណ៍ EURO ដែល​មិនទាន់​មាន​អ្នក​ចាំ​ទី​រូបណា​ធ្វើ​បាន។

ការ​ប្រកួត​រវាង​ ព័រទុយហ្គាល់ និង ក្រុម​បាល់ទាត់​​ ​ស្លូវើនៀ បាន​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ ០-០ ក្នុង​​១២០​នាទី បើ​ទោះ​ជា​នៅ​ម៉ោង​បន្ថែម​១៥​នាទី​២​ដង​ Ronaldo មាន​បាល់​ពិន័យ​១​១​ម៉ែត្រ​ តែ​ធ្វើ​មិន​បាន​សម្រេច​ពី​ការ​ជួយ​សង្គ្រោះ​បាល់​បាន​យ៉ាង​ល្អ​របស់​អ្នកចាំ​ទី​​ ស្លូវើនៀ JAN OBLAK ។

​ក្រោយ​បញ្ចប់​​១២០​នាទី​ក្រុម​ទាំង​ពីរ​ក៏​ឈាន​ចូល​ដល់​​ការ​ទាត់​​កាត់​សេចក្ដី​បាល់​១១​ម៉ែត្រ​ ហើយ​ជា​លទ្ធផល ព័រទុយហ្គាល់ ស៊ុត​ចូល​ទាំង​៣​ក្នុង​ចំណោម​ការ​ស៊ុត​៣​លើក ខណៈ​ដែល​ខាង ​ស្លូវើនៀ ទាត់​មិន​ចូល​ទាំង​បី​បាល់​​ ​ដោយសារ​តែ​ការ​ជួយ​សង្គ្រោះ​របស់ DIOGO COSTA ​ពោល​គឺ​ទះ​បាល់​ចេញ​បាន​សម្រេច​ទាំង​៣​គ្រាប់​តែ​ម្ដង​ ដែល​នេះ​ជា​ការ​បង្កើត​កំណត់​ត្រា​ថ្មី​មួយ​សម្រាប់​គេ​ក្នុង​ព្រឹត្តិការណ៍ EURO ៕

Daro Ly