ឯកឧត្តម៤រូបត្រូវបានបំពាក់ខ្សែក្រវាត់ការ៉ាតេជាច្រើនដាន់ម្សិលមិញ
- 2017-01-28 00:46:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯកឧត្តម៤រូបត្រូវបានបំពាក់ខ្សែក្រវាត់ការ៉ាតេជាច្រើនដាន់ម្សិលមិញ
ចន្លោះមិនឃើញ
សហព័ន្ធការ៉ាតេដូកៃជប៉ុនបានបំពាក់ខ្សែក្រវាត់ជាច្រើនដាន់ដល់មន្ត្រីជាន់ខ្ពស់ជាច្រើនកាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧នៅទីស្នាក់ការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដើម្បីពង្រឹងសមត្ថភាព ក៏ដូចជាធនធានមនុស្សបន្ថែមទៀត។ តាមការឲ្យដឹងពីឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាថា៖
ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ត្រូវបានបំពាក់ខ្សែក្រវាត់កម្រិត៧ដាន់
ឯកឧត្តម បាន សូរស័ក្ត ត្រូវបានបំពាក់ខ្សែក្រវាត់កម្រិត២ដាន់
ឯកឧត្តម លឹម គានហ៊ោ ត្រូវបានបំពាក់ខ្សែក្រវាត់កម្រិត៦ដាន់ និង
ឯកឧត្តម សាមឺឌី ស៊ីវឌ្ឍា ត្រូវបានបំពាក់ខ្សែក្រវាត់កម្រិត៨ដាន់
(រូបថត៖ ឯកឧត្តម វ៉ាត់ ចំរើន)