បុរស​កំពូល​ចម្លែក យក​ឥដ្ឋ និង​ក្រួស ធ្វើ​ជា​អាហារ (វីដេអូ)

  • 2014-11-12 21:41:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​ឥណ្ឌាម្នាក់ ឈ្មោះ Pakkirappa Hunagundi បានបង្ក​ឱ្យមាន​ការ​​ភ្ញាក់​ផ្អើល ក្រោយ​ពិភពលោក​ដឹង​ថាលោក​​យក​ ដុំ​ក្រួស ភក់ និង​ដី​ឥដ្ឋ​​ ធ្វើ​ជា​អាហារ​យ៉ាង​ឆ្ងាញ់​ពិសា ខុស​ពី​មនុស្ស​ធម្មតា។

 

 

បើ​យោងតាម​​តាមគេហទំព័រ Daily Mirror ​បាន​ឱ្យ​ដឹង​ថា បុរស​អាយុ​៣០ឆ្នាំ បាន​បរិភោគ​កម្ទេចកំទី ​ឬ​អំបែង​ទាំងនេះ អស់​៣​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ។ មនុស្ស​ជាច្រើន​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា បើ​ទទួល​ទាន​បែប​នេះ​ទៀត Hunagundi ​នឹងទទួល​រង​ជំងឺ​ម្យ៉ាង​ហៅថា Pica ប៉ុន្តែ​លោកថា ​​មិន​មាន​អ្វី​កើតឡើង​ចំពោះ​​សុខភាព​ទេ។

 

បុរស​សម្បុរ​ខ្មៅ​ស្រអែមបង្ហើប​​ប្រាប់​ថា៖ "ខ្ញុំ​ចូលចិត្ត​ហូប​របស់​ទាំងនេះ។ វា​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​ខ្ញុំ។ ខ្ញុំ​​ចាប់​ផ្ដើម​តាំង​ពី​វ័យ​១០​ឆ្នាំ។ ឥលូវ​ខ្ញុំ​គិត​ថា វា​ចាំ​បាច់​ណាស់​សម្រាប់​ខ្ញុំ"។

 

ក្រោយ​មាន​ទម្លាប់​ដែល​សឹង​ថា ​គ្មាន​អ្នកណា​ធ្វើ​ដូច ​លោក​ចង់​បង្ហាញ​ទេពកោសល្យ​​ចម្លែក​​នេះ នៅ​ទូទាំង​ប្រទេស​ឥណ្ឌា ដើម្បី​ស្វែងរក​ប្រាក់​កាក់​ខ្លះ​ មក​ចិញ្ចឹម​គ្រួសារ ។

 

បុរស​ធ្មេញ​រឹង​​បន្ថែម​​ថា ៖" ខ្ញុំ​អាច​អត់​អាហារបាន​ តែ​មិន​អាច​អត់​​ហូប​ឥដ្ឋ​ឬ​ភក់​ទេ។ ខ្ញុំ​មិន​ដែល​​មាន​ជំងឺ​អ្វី​ឡើយ ចំណែក​ធ្មេញ​ខ្ញុំ​ល្អ​ចែស។ ខ្ញុំ​អាច​ខាំ​ថ្ម​រឹង បាន​ដោយ​គ្មាន​បញ្ហា៕

 

  http://www.youtube.com/watch?v=e49iVNXqiDI

ជួប​ជាមួយ​កំពូល​អ្នក​ពាក់​មាស​រាប់​គីឡូ​លើ​ខ្លួន ​គ្មាន​អ្នក​ដូច

 

ពុទ្ធោ! សូម្បី​តែ​សត្វ​គោ ក៏​មាន​ខ្ទើយ​ដែរ

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ naijagists