បែក​ពី Selena មិន​ទាន់​បាន​ប៉ុន្មាន​ផង Justin Bieber ផ្ដើមបណ្ដើរ​ស្រី​ថ្មី?

  • 2018-03-22 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ផ្ដាច់​ទំនាក់ទំនង​​មួយ​រយៈ​ជាមួយ Selena Gomez តារា​ចម្រៀង Justin Bieber ត្រូវ​បាន​ប្រទះ​ឃើញ​ចំណាយ​ពេល​ដើរ​លេង​ជាមួយ​តារា​ម៉ូដែល Baskin Champion កាល​ពី​យប់​ថ្ងៃ​អង្គារ។

តារា​ចម្រៀង Justin Bieber និង​តារា​ម៉ូដែល Baskin Champion បាន​ចូលរួម​ការ​ប្រគំ​តន្ត្រីរបស់​តារា​ចម្រៀង Craig David ជាមួយ​គ្នា​នៅ​ Roxy ក្នុង​ទីក្រុង Los Angeles។ បើ​តាម​​អ្នក​ដែល​បាន​ឃើញ​ពួក​គេ​ទាំង​២ បានប្រាប់ថា​តារា​ទាំង​២​រូប​នេះ​សើច​សប្បាយ​រីករាយ​ក្នុង​ការ​ប្រគំ​តន្ត្រី​នោះ ក្រោយ​មក​ក៏​ឡើង​ឡាន​ជាមួយ​គ្នា។

តាម​ប្រភព​មួយ​បាន​ប្រាប់​វិប​សាយ E!News ថា៖ "Justin បាន​ដើរ​លេង​ជាមួយ Baskin។ ក្រោយ​ចប់​កម្មវិធី​ពួក​គេ​ទាំង​ ២ ​បាន​ទៅ​ផ្ទះ​របស់​Justin ថែម​ទៀត​ផង។ Justin បាន​នាំ​មិត្ត​ភក្តិ​របស់​លោក​ទៅ​ជាមួយ​ក្នុង​ការ​ប្រគំ​តន្ត្រី​នោះ​ដែរ ប៉ុន្តែ​ពួក​គេ​បាន​ចាក​ចេញ​អស់ ហើយ Justin និង Baskin នៅ​ជាមួយ​គ្នា​តែ​ ២​នាក់​ទេ​នៅ​យប់​នោះ"។

បើ​តាម​ប្រភព​​មួយ​ផ្សេង​ទៀត​បាន​ប្រាប់​វិប​សាយ​ខាង​លើ​ទៀត​ថា៖ "នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដែល​ពួក​គេ​ដើរ​លេង​ជាមួយ​គ្នា​នោះ។ ពួក​គេ​​បណ្ដើរ​គ្នា​ជា​ច្រើន​ដង​ដែរ​នាប៉ុន្មាន​ថ្ងៃ​នេះ។ ពួក​គេ​បាន​ទៅ​ដើរ​លេង​ជាមួយ​គ្នា​ក្នុង​យប់​ថ្ងៃ​​សុក្រ​ជាមួយ Patrick និង Abby។ ពួក​គេ​ទៅ​ក្លឹប និង​ទៅ​មើលការប្រគំ​តន្ត្រី​​កាល​ពី​ថ្ងៃ​អង្គារ​នោះ​ផង​ដែរ ហើយ​ក៏​បាន​ចាក​ចេញ​ទៅផ្ទះជាមួយ​គ្នា​"៕ ​

ចុចអាន៖

ប្រភព៖ Eonline   ប្រែ​សម្រួល៖ អន សុភក្ត្រា