រឿងពិត​ទាំង១០​ ​អ្នក​​អាច​មិន​ដឹងពី​ប្រទេស​​ឥណ្ឌា

  • 2014-12-04 15:19:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​អាច​​ដឹង​ថា ឥណ្ឌា​​​​មាន​ចំនួន​ប្រជាជន​ច្រើន​លំដាប់​ទី​២​​ បន្ទាប់​ពីប្រទេស​ចិន។ ចុះ​​ប្រិយមិត្ត​មាន​ដឹង​អ្វីទៀត​អត់​ពី​ប្រទេស​នេះ? ខាងក្រោម​នេះ​ជា​រឿងពិតទាំង១០ នៅ​ឥណ្ឌាដែល​អ្នក​អាច​នឹង​មិន​ដឹង។

 

 

១. ស្ត្រី​មេផ្ទះ​សរុប​ទាំងអស់​នៅ​ឥណ្ឌា​មាន​មាស​១១% នៃ​មាស​ពិភព​លោក។ ​

 

២. ឥណ្ឌា​ប្រារព្ធ​ទិវាសិទ្ធិ​កុមារ​នៅ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា មាន​រយៈពេល​៩ខែ បន្ទាប់​ពី​ទិវា​ក្ដី​ស្រលាញ់។ ​

 

៣. លើ​ជើង​ហោះហើរ​ឥណ្ឌា ជួល​តែ​បុគ្គលិក​ស្រី​ប៉ុណ្ណោះ ព្រោះ​ស្រីៗ​ស្រាល​អាច​កាត់​បន្ថយ​ចំណាយ​លើ​ប្រេង​បាន ៥០ម៉ឺន​​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

 

៤. ក្នុង​ឆ្នាំ​១៨៩៧ កងទ័ព​ឥណ្ឌា​២១​នាក់ ប្រយុទ្ធ​ត​ទល់​ទាហាន​អាហ្វហ្គានីស្ថាន​ ១០០០០នាក់ ដើម្បី​ការពារ​ទីតាំង​យុទ្ធសាស្ត្រ​យោធា។

 

៥. ក្រុម Gulabi Gang ជា​ឈ្មោះ​ក្រុម​ស្ត្រី​មួយ​ក្រុម ដែល​វាយ​ប្ដី​ល្មើសច្បាប់​នឹង​អំបោស។ ​

 

៦. ប្រាក់​ខែ​នាយក​រដ្ឋមន្ត្រី ក្នុង​ឆ្នាំ​២០១៣ បាន​តែ​២៤០០​ដុល្លារ​ប៉ុណ្ណោះ។

 

៧. អ្នក​កាន់​សាសនា​ហិណ្ឌូ​ជឿ​ថា នៅ​ឥណ្ឌា​មាន​ព្រះ​ផ្សេងៗ​គ្នា​ចំនួន​៣០០លាន​ព្រះ។ ចាប់​តាំង​ពី​ពេល​នោះ​មក ក្នុង​​មួយ​ភូមិ​​មាន​ព្រះ​រៀង​ខ្លួន។

 

៨. នៅ​ឥណ្ឌា​មាន​គុក​មួយ ដែល​អ្នកទោស​ចូល ​​និង​ចេញ​បាន បើ​ពួកគេ​ចង់។

 

៩. គ្រាប់​ពេជ្រ​ត្រូវ​បាន​គេ​រក​ឃើញ​ជា​លើក​ដំបូង​នៅ​បាត​ទន្លេ​ក្នុង​តំបន់ Golconda ជាង​៤០០០​ឆ្នាំ​មុន។

 

១០. ​ក្នុង​ប្រព័ន្ធ​ស្ថានីយ​រថភ្លើង​ឥណ្ឌា មាន​ចំនួន​អ្នក​ធ្វើ​ការច្រើនជាងគេ​បំផុត​ នៅលើ​ពិភពលោក គឺ​១,៦លាន​នាក់៕

 

 

 

 

ចុច​អាន៖ ព្រះមហាក្សត្រ​ថៃ ​ជា​ប្រមុខ​រដ្ឋ​មាន​ទ្រព្យ​ច្រើន​ជាង​គេ​លើ​លោក

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

ប្រភព៖ Visboo