ម្ចាស់​សម្ព័ន្ធ​លេខ​មួយ​ក្រោម​មេឃ​សប្ដាហ៍​ដំបូង​បង្ហាញ​មុខ​ហើយ

  • 2014-10-22 22:58:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​សម្ព័ន្ធ (Guild) លេខ​មួយ​ក្រោម​មេឃ​ទាំង ៧ ប្រចាំ​នគរ​នីមួយៗ​បាន​លេច​មុខ​ហើយ ក្រោយ​ពី​បាន​ឆ្លងកាត់​ការ​ប្រកួត​ប្រជែង​គ្នា​អស់​រយៈពេល​មួយ​សប្ដាហ៍​ពេញ​រួច​មក ដោយ​ក្នុង​នោះ​មាន សម្ព័ន្ធ Angel ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ១ ប្រចាំ​មហា​នគរ និង​សម្ព័ន្ធ iSabay ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ១ ប្រចាំ​នគរ Sabay ខណៈ​នគរ​ចតុមុខ​មិន​មាន​ជើងខ្លាំង​គ្រង​តំណែង​ម្ចាស់​សម្ព័ន្ធ​ក្រោម​មេឃ​នេះ​ឡើយ។

 

 

នគរ Guild(សម្ព័ន្ធ)
មហា Angel
សប្បាយ iSabay
ភ្នំ G*Dragon
ឧត្ដុង្គ StaRGamE
ចតុមុខ N/A
ឃុន​លុន 红人馆
ឃុន​លុន ២ WarLorD
 

 

ឆ្លើយតប​ទៅ​នឹង​ការ​ខិតខំ​ប្រឹង​ប្រែង​បញ្ចេញ​សមត្ថភាព​ប្រយុទ្ធ​ក្នុង​សមរភូមិ​ដ៏​ក្ដៅ​គគុក​នេះ ក្រុម​ការងារ​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព នឹង​ផ្ដល់​រង្វាន់​ចំនួន ៨ ពាន់ Sabay Gold ដល់​ម្ចាស់​សម្ព័ន្ធ​លេខ​មួយ​ក្រោម​មេឃ​ទាំង ៧ Guild នេះ។ ទោះបីជា Guild ទាំង ៧ នេះ​ទទួល​បាន​រង្វាន់​រួច​ម្ដង​ហើយ ប៉ុន្តែ​ពួកគេ​នៅ​តែ​មាន​សមត្ថភាព​អាច​រក្សា​តំណែង​លេខ ១ ក្រោម​នេះ​បាន ពួកគេ​នៅ​តែ​មាន​សិទ្ធិ​ទទួល​បាន​រង្វាន់ ៨ ពាន់ Sabay Gold នេះ​ជា​រៀងរាល់​សប្ដាហ៍។

 

 

 

 

ព្រឹត្តិការណ៍​ប្រយុទ្ធ The World Number One Guild គឺ​ជា​ការ​ប្រកួត​គ្នា​រវាង Guild និង Guild ដើម្បី​សន្សំ​ពិន្ទុ​ក្នុង​ការ​គ្រង​តំណែង​ជា One Side Overlord ប្រចាំ​ថ្ងៃ។ បើសិនជា Guild ណា​មួយ​ទទួល​បាន​តំណែង​ជា One Side Overlord ប្រចាំ​ថ្ងៃ​ច្រើន​ជាងគេ​ក្នុង​មួយ​សប្ដាហ៍ Guild នោះ​នឹង​ក្លាយជា​ម្ចាស់​សម្ព័ន្ធ​លេខ​មួយ​ក្រោម​មេឃ The World Number One Guild ប្រចាំ​នគរ​នោះ។

 

 

អាន៖ DengSrabHai និង NoFuture476 ជយលាភី​លេខ១នៅCCC ខេត្តព្រះសីហនុ

 

 

បេសកកម្ម The One Number One Guild កើតឡើង​ដោយសារ​មហិច្ឆតា​ក្ដោបក្ដាប់​កាន់កាប់​អំណាច​ពិភព​គុន​របស់​សាសនា Ming។ ដោយ​អាង​ខ្លួន​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ពិភព​គុន សាសនា Ming បាន​បង្គាប់​ឲ្យ​មនុស្ស​ដែល​មាន​ជំនឿ​លើ​ខ្លួន​ដើរ​បង្ខូច​កេរ្តិ៍ឈ្មោះ​បក្ស​សុចរិត បង្កើត​ចលាចល ដើម្បី​ពង្រឹង​អំណាច និង​សម្រេច​មហិច្ឆតា​កាន់​តំណែង​មេ​បក្ស​ពិភព​គុន។

 

 

មិន​យូរ​ប៉ុន្មាន​មហិច្ឆតា​លោភលន់​របស់​សាសនា Ming បាន​បែក​ធ្លាយ​ល្បី​ពេញ​ពិភព​គុន ធ្វើ​ឲ្យ​បក្ស​សុចរិត​ជាច្រើន​មិន​ពេញចិត្ត អន់ចិត្ត ខឹង​នឹង​សាសនា Ming យ៉ាង​ខ្លាំង ក៏​ប្រមូល​បក្សពួក​ប្រកាស​សង្គ្រាម​ជាមួយ​សាសនា Ming នៅ​លើ​កំពូល​ភ្នំ GuangMing តែ​ម្ដង។ ដោយ​ខ្លាច​មាន​គ្រោះថ្នាក់​រៀងៗ​ខ្លួន ទាំង​បក្ស​សុចរិត ក៏​ដូចជា​សាសនា Ming បាន​ធ្វើ​ការ​កោះហៅ និង​ប្រមូល​ផ្ដុំ Guild ទាំងអស់​ឲ្យ​ចូលរួម​គាំទ្រ​ខ្លួន ដោយ​នឹង​សន្យា​ដូច​គ្នា​ថា នឹង​ផ្ដល់​តំណែង​ជា​ម្ចាស់​សម្ព័ន្ធ​លេខ​មួយ​ក្រោម​មេឃ​ដល់ Guild ដែល​បាន​ចូលរួម​ពេល​សង្គ្រាម​ត្រូវ​បាន​បញ្ចប់។

 

 

 

 

តើ​អ្នក​គាំទ្រ​ខាង​ណា? បើក​អង្គ​ប្រជុំ​ជាមួយ​សមាជិក Guild ឥឡូវ​នេះ រួច​ធ្វើ​ការ​សម្រេច​ចិត្ត​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ក្លាយ​ជា​ម្ចាស់​សម្ព័ន្ធ​លេខ​មួយ​ក្រោម​មេឃ​ប្រចាំ​សប្ដាហ៍​ទី ២ នេះ ក៏​ដូចជា​ម្ចាស់​រង្វាន់ ៨ ពាន់ Sabay Gold ផង​ដែរ។

 

 

ចុច​ទី​នេះ ដើម្បី​ទទួល​បាន​ព័ត៌មាន​លម្អិត​ពី​ដំណើរការ​នៃ​បេសកកម្ម The World Number One Guild នេះ៕

 

 

អត្ថបទ៖ ភីឆាយ