លោក​ព្រះ​ Ibrahimovic ទាត់​បាល់​បាន​វិញ​ហើយ ក្រោយ​របួស​ជង្គង់

  • 2017-06-01 02:59:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ចាស់​វស្សា​ Zlatan Ibrahimovic  ​បាន​បង្ហាញ​​វីដេអូ​ខ្លី​មួយ​នៃ​ការ​ទាត់​បាល់​ខ្លីៗ ដើម្បី​បញ្ជក់​ទៅ​កាន់​អ្នក​គាំទ្រ​ថា គេ​ជា​​សះស្បើយ​បាន​ច្រើន​មែនទែន​ហើយ។

កីឡាករ​វ័យ​៣៥​ឆ្នាំ​​បាន​រង​របួស​ជង្គង់​ខាង​ស្ដាំ​ អំឡុង​ពេល​លេង​វគ្គ​​៨​ក្រុម​ចុងក្រោយ​ពាន Europa League ទល់​នឹង​  Anderlecht កាល​ពី​ខែ មេសា។ បន្ទាប់​ពី​ទទួល​ការ​វះកាត់​កាល​ពី​ដើម​ខែ ឧសភា​នេះ Zlatan អាច​ប៉ះ​បាល់​បាន​វិញ​ជា​លើក​ដំបូង​​បណ្ដើរ​ហើយ​ៗ។

ពេល​របួស​ដំបូង​ សេចក្ដី​រាយការណ៍​ថា Zlatan អាច​នឹង​​​ព្យាបាល​​​​ដល់​ទៅ​៦​ឬ​៧​ខែ និង​ត្រូវ​សម្រាក​ដល់​ផុត​ឆ្នាំ​២០១៧។ ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​បិសាច​ក្រហម​បារម្ភ​យ៉ាង​ខ្លាំង​ ប៉ុន្តែ​អ្វី​ៗ​​​ក៏​ប្រែប្រួល ដោយ​សារ​យប់​មិញ Zlatan បាន​បង្ហោះ​វីដេអូ​មួយ​ក្នុង​បណ្ដាញ​ Instagram បង្ហាញ​ពី​ការ​​ហ្វឹកហាត់​ទាត់​បាល់​មួយ​ៗ​លើ​វាល​ស្មៅ៕​​​​​

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ