តើ​ព្រះចន្ទ​ពេញ​វង់​ ​ប៉ះពាល់​ដល់​ដំណេក​អ្នក​ដែរ​ឬ​ទេ?

  • 2017-07-14 07:20:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​កត្តា​ជាច្រើន​ដែល​រំខាន​ដល់​ដំណេក​អ្នក​ ​រួមមាន​ ​ឆ្កែ​ព្រុស​ ​ក្មេង​យំ​ ​សម្ពាធ​ការងារ​ ​និង​សំឡេង​រំខាន​ពី​ឧបករណ៍​អេឡិចត្រូនិក​នានា​ ​ហើយ​មតិ​ខ្លះ​លើក​ថា​ព្រះចន្ទ​ពេញ​វង់​ ​ដែល​តែង​មាន​ ​១​ ​ដង​ ​ក្នុង​ ​១​ ​ខែ​ ​នោះ​ក៏​អាច​មាន​ផល​ប៉ះពាល់​ដល់​ដំណេក​ផង​ដែរ។ តើ​ពិត​ទេ​ ​ព្រះចន្ទ​ពេញ​វង់​ដែល​គ្មាន​សំឡេង​អ្វី​សោះ​ ​អាច​មាន​ផល​ប៉ះពាល់​ដល់​ដំណេក?

តាម​ការ​សិក្សា​ស្រាវជ្រាវ​លើ​កុមារ​ប្រទេស​ដាណឺម៉ាក​ចំនួន​ ​៦៧៥​ ​នាក់​ ​ចន្លោះ​អាយុ​ពី​ ​៨​ ​ឆ្នាំ​ ​ដល់​ ​១១​ ​ឆ្នាំ​ ​បាន​រក​ឃើញ​ថា​ពួក​គេ​ដេក​បាន​យូរ​ខុស​ពី​ធម្មតា​ពេល​ព្រះចន្ទ​ពេញ​វង់។ ប៉ុន្តែ​ការ​សិក្សា​ស្រាវជ្រាវ​​​ដែល​​លើ​យុវវ័យ​ចំនួន​ ​៣១៩​ ​នាក់​ ​បាន​រក​ឃើញ​ថា​ ​ពួកគេ​ដេក​បាន​តិច​ពេល​ព្រះចន្ទ​ពេញ​វង់។

គម្រោង​ស្រាវជ្រាវ​ផ្សេង​មួយ​ទៀត​ឈ្មោះ​ថា​ ​Cajochen​ ​នៅ​ឆ្នាំ​ ​២០១៣​ ​បាន​សិក្សា​លើ​យុវវ័យ​ចំនួន​ ​៣៣​ ​នាក់​ ​រយៈ​ពេល​ ​៣​ ​ឆ្នាំ​ ​បាន​បង្ហាញ​ថា​ ​ព្រះចន្ទ​ពេញ​វង់​មាន​ជាប់​ទាក់ទង​នឹង​រយៈ​ពេល​វែង​ទើប​ដេក​លក់​ ​និង​កាត់​បន្ថយ​ប្រសិទ្ធភាព​នៃ​ការ​ដេក​លក់​របស់​យុវវ័យ។ ការ​សន្និដ្ឋាន​ជា​មូលដ្ឋាន​បង្ហាញ​ថា​ ​មុន​ពេល​បង្កើត​ពន្លឺ​សិប្បនិម្មិត​ ​(អំពូលភ្លើង)​ ​មនុស្ស​មាន​ព្រះចន្ទ​ជា​អ្នក​បំភ្លឺ​នៅ​ពេល​យប់​ ​ហើយ​រស់នៅ​ ​និង​ដេក​ខាងក្រៅ​រង​ឥទ្ធិពល​ពី​ព្រះចន្ទ​ពេញ​វង់​ដែល​រំខាន​ដល់​ដំណេក។

សម្មតិកម្ម​នេះ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ​ប៉ុន្តែ​មិន​ទាន់​មាន​ការ​ពន្យល់​ពេញ​លេញ​លើ​រឿង​នេះ​នោះ​ទេ។ ការ​សិក្សា​របស់​ ​Cajochen​ ​បាន​ធ្វើ​ឡើង​ក្នុង​បន្ទប់ពិសោធន៍​ ​មិន​មែន​ក្នុង​បរិស្ថាន​ពិតៗ​នោះ​ទេ​​ ​ខណៈ​សិក្សា​មាន​ការ​ពន្យល់​មិន​ទាន់​ច្បាស់​ ​តើ​វដ្ដ​នៃ​ព្រះចន្ទ​មាន​ឥទ្ធិពល​លើ​ការ​គេង​ដោយ​របៀប​ណា?

ព្រះចន្ទ​ពេញ​វង់​ ​គឺ​កើត​មក​ពី​ពេល​ ​ព្រះអាទិត្យ​ ​ផែនដី​ ​និង​ព្រះចន្ទ​ ​រត់​នៅ​លើ​បន្ទាត់​ស្រប​តែ​មួយ​ ​និង​មាន​ផែនដី​នៅ​កណ្ដាល​ ​ហើយ​ហេតុការណ៍​នេះ​កើតឡើង​រៀងរាល់​ ​២៩​ ​ថ្ងៃ​ម្ដង​ ​និង​ពេល​ព្រះចន្ទ​ពេញ​វង់​ ​គឺ​មេឃ​មាន​ពន្លឺ​ខ្លាំង​ខុស​ធម្មតា​នៅ​ពេល​យប់៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ electronics.howstuffworks   ប្រែសម្រួល ​៖ ប៊ុន ធឿន