គ្រូ PSG ថា ទិញ​ Neymar ដូច​បន្ថែម​សម្ពាធ​ដាក់​ខ្លួន

  • 2017-08-07 04:21:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប Paris Saint-Germain លោក Unai Emery បាន​និយាយ​ថា ការ​ចុះ​កុងត្រា​​យក​ Neymar ក្នុង​តម្លៃ​១៩៨​លាន​ផោន ​គឺ​ជា​ការ​បន្ថែម​សម្ពាធ​លើ​ខ្លួន​លោក ក្នុង​នាម​ជា​អ្នក​ចាត់ការ។

ប៉ុន្តែ​ Emery ក៏​រីករាយ​​នឹង​ទទួល​សម្ពាធ​នេះ​ដែរ ព្រោះ​លោក​ចង់​ប្រឹងប្រែង​​ឡើង​វិញ​នៅ​ទីក្រុង​ប៉ារីស​ ក្រោយ​ខក​ចិត្ត​កាល​ពី​រដូវកាល​មុន។ ក្នុង​រដូវ​កាល​នេះ​ PSG​ បាន​នាំ​ចូល​​កីឡាករ​​ថ្មី​​រូប​រួម​មាន Yuri Berchiche និង​ Dani Alves ពី Real Sociedad និង Juventus ប៉ុន្តែ Neymar គឺ​ជា​កីឡាករ​ដែល​គេ​ផ្ដោត​សំខាន់​ជាង​ ក្នុង​ការ​ផ្លាស់​មក Parc des Princes។

“Neymar គឺ​ជា​កីឡាករ​ដែល​អាច​ជួយ​ក្លឹប​​ទទួល​បាន​កម្រិត​ខ្ពស់​​មួយ​កម្រិត​ទៀត។ គ្មាន​គេ PSG គឺ​​ជា​ក្លឹប​ដ៏​អស្ចារ្យ ប៉ុន្តែ​បើ​មាន​គេ​​​បន្ថែម​ក្លឹប​កាន់​ល្អ​មួយ​កម្រិត​ទៀត។ កីឡាករ​ដទៃ​នៅ​ទីនេះ​​ក៏​ជា​កីឡាករ​ល្អ​​ដូចគ្នា​ ដូច្នេះ​​ពេល​ពួក​យើង​រួបរួម​គ្នា ពួក​យើង​កាន់​តែ​ប្រសើរ។ ស្វាគមន៍​ចំពោះ​សម្ពាធ​នេះ​ ក៏​ដូច​ជា​រឿង​វិជ្ជមាន​ទាំង​ឡាយ។ Neymar មក​ទីនេះ​​ដើម្បី​ផ្ដល់​​ឲ្យ​ក្រុម​កាន់​ល្អ​បន្ថែម​មួយ​កម្រិត​ទៀត។ Neymar ពិត​ជា​ល្អ​សម្រាប់​ពូក​យើង"។​

Emery និង Neymar ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​នៅ​រដូវ​កាល​ក្រោយ។ ចំពោះ​ពាក្យ​របស់​លោក Emery ថា ​ការ​មក​ដល់​របស់ Neymar គឺ​ជា​សម្ពាធ​ ព្រោះ​លោក​មាន​កីឡាករ​ល្អ​ក្នុង​ដៃ តែ​ប្រសិន​ដឹកនាំ​មិន​ល្អ នោះ​កៅអី​​ជា​អ្នក​ចាត់​ការ​នឹង​ក្ដៅ​ហើយ៕​​

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ