ហេតុ​ផល៥​យ៉ាង ដែល​អ្នក​ឆាប់​ខឹង​មាន​អាយុ​ខ្លី

  • 2017-11-26 09:17:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​អ្នក​ខឹង​ អ្នក​អាច​សង្កេត​​ដឹង​ដោយ​ខ្លួន​ឯង​នូវ​អាការៈ​មួយ​ចំនួន​ដូច​ជា ឆាប់​ញាប់ញ័រ ចង្វាក់​បេះ​ដូង​ដើរ​ញាប់ និង ក្រោយ​មក​​មាន​អារម្មណ៍​ថា​ឈឺ​ក្បាល និងអស់​កម្លាំង។ នេះ​ជា​សញ្ញាណ​ហានិភ័យ​ដល់​សុខភាព។

១ មនុស្ស​ពូកែ​ខឹង​នឹង​​ឆាប់​ស្លាប់​មុន​អាយុ

អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ​នៃ​រដ្ឋ​អាយអូវ៉ា​បាន​រក​ឃើញ​ថា​ អ្នក​ដែល​មាន​កំហឹង​អាយុ​ពី ២០ ទៅ ៤០ ឆ្នាំ​មាន​អត្រា​ស្លាប់​ដល់​ទៅ​១ដង​កន្លះ បើ​ធៀប​នឹង​អ្នក​មិន​សូវ​ខឹង។

២ ខឹង​បណ្ដាល​ឱ្យ​ឈឺក្បាល

អារម្មណ៍​រំជើប​រំជួល​ ឬកំហឹង នាំ​ឱ្យ​មាន​ការ​បញ្ចេញ​អ័រម៉ូនស្ត្រេស cortisol អ័រម៉ូន​អាត្រណាលីន តេស្តូស្តេរ៉ូន ដែល​ធ្វើ​ឱ្យ​រាង​កាយ​ចុះ​ខ្សោយ ហើយ​វា​នឹង​​បង្កើន​ចរន្ត​ឈាម​ហូរ​ទៅ​កាន់​ខួរក្បាល និងធ្វើ​ឱ្យ​ហើម​សរសៃឈាម និង សរសៃប្រសាទ​ជុំវិញ​ខួរក្បាល។ សម្ពាធ​នេះ​អាច​នាំ​ឱ្យ​មាន​ភាព​តានតឹង​ និងឈឺក្បាល។

៣ កំហឹង​អាច​នឹង​ធ្វើ​ឲ្យ​ឆាប់​ទទួល​ជំងឺ

យោង​តាម​ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៅ​សាកលវិទ្យាល័យ Southampton បាន​ឱ្យ​ដឹង​ថា​ ការ​បេញ្ចេញ​សារធាតុ Cortisol ច្រើន​ពេក​នៅក្នុង​ខ្លួន ដែល​ត្រូវ​បាន​បញ្ចេញ​ដោយ​ក្រពេញ Adrenal អំឡុង​ពេល​អ្នក​ខឹង​ខ្លាំង​ អាច​បណ្ដាល​ឱ្យ​មាន​អតុល្យភាព​ជាតិស្ករ​ក្នុង​ឈាម​ ហើយ​វា​រារាំង​ក្រពេញ​ទីរ៉ូអ៊ីត និងបន្ថយ​ដង់ស៊ីតេ​ឆ្អឹង។ មួយ​ទៀត ការ​បញ្ចេញ​នូវ​ សារធាតុ Cortisol ច្រើន​នឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ការពារ​រាងកាយ​អ្នក​ចុះ​ខ្សោយ ហើយ​ឆាប់​ទទួល​រង​ជំងឺ។

៤ ធ្វើ​ឲ្យ​អ្នក​ឆាប់​ញាប់ញ័រ និង ឆាប់​បាក់​ទឹក​ចិត្ត

នៅ​ពេល​អ្នក​ខឹង​សរសៃប្រសាទ និង អរម៉ូន​ត្រូវ​បាន​បញ្ជូន​តាម​រយៈ​ចរន្តឈាម ដែល​នឹង​បង្កើន​ទាំង​ចង្វាក់​បេះដូង​ និង ភាព​តានតឹង​សាច់ដុំ។ នេះ​គឺ​ជា​ស្ថានភាព​ប្រុង​ប្រយ័ត្ន​របស់​រាងកាយ។ បើ​ប្រតិកម្ម​នេះ​ឧស្សាហ៍​កើត​មាន​ញឹកញាប់ វា​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់ "មជ្ឈមណ្ឌល​គ្រប់គ្រង​ភាព​តានតឹង​របស់​ខួរក្បាល ឬ stress control centre” បាន​ន័យ​ថា​យូរៗ​ទៅ អ្នក​នឹង​លែង​អាច​គ្រប់គ្រង​​ភាព​ញាប់ញ័រ និង នាំ​ឲ្យ​កើត​មាន​ជំងឺ​បាក់​ទឹក​ចិត្ត។

៥ ហានិភ័យ​នៃ​ការ​កើន​ឡើង​​ជំងឺបេះដូង

អ្នក​ជំនាញ​នៅ​សាកលវិទ្យាល័យ Harvard បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​អ្នក​ខឹង​នឹង​ធ្វើ​ឲ្យ​​សម្ពាធ​ឈាម​កើន​ឡើង​ ដោយ​សារ​អរម៉ូន adrenaline ហើយ​បេះដូង​លោត​លឿន ដែល​វា​នឹង​រាំងស្ទះ​ដល់​ការ​បញ្ចេញ​ប្លាកែត ដែល​អាច​បង្ក​ឲ្យមាន​កំណក​ឈាម​ ឬរាំង​ស្ទះ​ដល់​សរសៃឈាម​អាកទែ ហើយ​អាច​បង្កើន​ហានិភ័យ​នៃ​ចង្វាក់បេះដូង​ដែល​អាច​បណ្ដាល​ឱ្យ​ស្លាប់​បាន ពិសេស​អ្នក​ឡើង​កូឡេស្តេរ៉ុល។

អានអត្ថបទ៖

ប្រភព៖ Dailymail   ប្រែសសម្រួល៖ សុខ លាងហ៊ត