តួ​ឯក​រឿង "Home Alone” ដើរ​លេង​ផ្អែម​ល្ហែម​ជាមួយ​សង្សារ​អម​ដោយ​កូន​ស្រី Michael Jackson

  • 2017-12-06 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួ​ឯក​ពី​ក្នុង​​ភាពយន្ត​ដ៏​ល្បី "Home Alone” លោក Macaulay Culkinត្រូវ​គេ​ប្រទះ​ឃើញ​ដើរ​លេង​នៅ​ទី​ក្រុង​ប៉ារីស​ជាមួយ​សង្សារ​ខ្លួន​ Brenda Song ព្រម​ទាំង​មិត្តភ័ក្ដិ​ជិត​ស្និទ្ធ​ដែល​ត្រូវ​ជា​កូន​ស្រី​របស់​ស្ដេច​ចម្រៀង​ប៉ុប​ Michael Jackson គឺ​ Paris Jackson កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា​មុន​នេះ។

តារា​រូប​វ័យ ៣៧ ឆ្នាំ​រូប​នេះ​ជាមួយ​នឹង​សង្សារ​ Brenda Song វ័យ ២៩ ឆ្នាំ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចេញ​ទៅ​ដើរ​លេង​ជាមួយ​គ្នា​​ម្ដង​រួច​ទៅ​ហើយ​កាល​ពី​ខែ​កញ្ញា​នេះ​ នៅ​ឧទ្យាន​កម្សាន្ត​ Knott's Berry Farm នៅ​រដ្ឋ​ California។ នៅ​ទី​នោះ​ដែរ អ្នក​ទាំង​ពីរ​គឺ​ពិត​ជា​ជិតស្និទ្ធិ​នឹង​គ្នា​មែន​ទែន នេះ​បើ​តាម​ប្រភព​មួយ​ប្រាប់​ទស្សនាវដ្ដី​ US magazine កាល​ពី​ពេល​នោះ។

ក្នុង​ពេល​នេះ​វិញ​ ក៏​មិន​ខុស​ពី​មុន​ប៉ុន្មាន​ដែរ គូ​ស្នេហ៍​មួយ​គូ​នេះ​មើល​ទៅ​ពិត​ជា​ស្និទ្ធស្នាល​នឹង​គ្នា​ខ្លាំង​ណាស់៕

បើ​ចង់​ដឹង​ទស្សនា​រូប​ភាព​ខាង​ក្រោម៖

អាន​អត្ថបទ៖

ប្រភព៖ Usmagazine   ប្រែ​សម្រួល៖ ធារ៉ូ