Hitachi សូមណែនាំនូវបច្ចេកវិទ្យា Hybrid Cloud សន្សំសំចៃ ៦៧% ធៀបនឹងបច្ចេកវិទ្យាដទៃ

  • 2021-12-13 07:04:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃនេះក្រុមហ៊ុន​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល Hitachi Vantara សូមណែនាំអ្នកប្រើប្រាស់នូវបច្ចេកវិទ្យា Hybrid Cloud សន្សំសំចៃ TCO ៦៧% ធៀបទៅនឹងបច្ចេកវិទ្យា Public Clouds ដទៃ។

ដើម្បីត្រួសត្រាយឧបសគ្គនាសម័យឌីជីថលគឺទាមទារនូវការគាំទ្រច្រើនប្រភពជាមួយនឹងចក្ខុវិស័យវែងឆ្ងាយ និងការគ្រប់គ្រងទិន្នន័យឆ្លងកាត់គ្រប់ទម្រង់ Platform ទាំងអស់។ នៅក្នុងទម្រង់ឌីជីថល platform នោះទៀតសោត​ លោកអ្នកនឹងងាយស្រួលគ្រប់គ្រងរាល់ទិន្នន័យ, ឆ្លើយតបរហ័សទៅកាន់អ្នកផ្គត់ផ្គង់រួមទាំងអាច ​ភ្ជាប់ទំនាក់ទំនងទិន្នន័យទាំងនោះ ក្នុងអំឡុងពេលជួបឧសគ្គណាមួយ។

សមត្ថភាពខ្លាំងនៃការផ្ទុកទិន្នន័យ Object Storage លើ Hitachi Content Platform :

Object Storage គឺជាបច្ចេកវិទ្យាផ្ទុកទិន្នន័យជំនាន់ចុងក្រោយបង្អស់ភ្ជាប់លើ Cloud ដែលមានសមត្ថភាពខ្ពស់អាច​ ទុកដាក់ទិន្នន័យដោយគ្មានក្តីព្រួយបារម្ភប្រកបដោយសុវត្ថិភាពផ្តោតសំខាន់លើការពង្រីកនូវទំហំផ្ទុក​ និងទំហំប្រាក់ចំណាយក្នុងមួយជីហ្គាបៃ Gigabyte ។

សព្វថ្ងៃនេះ ស្ថាប័នជាច្រើនបានជ្រើសរើសយកទម្រង់ Platform ទំហំផ្ទុកទិន្នន័យ Object Storage មកប្រើប្រាស់ រួមទាំងប្រើប្រាស់នូវ​បច្ចេកវិទ្យាច្រើនទៀត។ កត្ដាទាំងនេះមិនត្រឹម តែអាចពង្រីកនូវ Content repositories និង Backup ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចវិភាគនូវ AI,ML និង IoT បន្ទាប់មក បញ្ចេញលទ្ធផលទាំងនេះមក។

ដោយយោងតាមការស្រាវជ្រាវពីស្ថាប័នជំនាញ ESG ឲ្យដឹងថា៖ «ក្នុងចំណោម ៥៣% នៃការឆ្លើយតបរហ័ស​នៅ​ ក្នុងស្ថាប័នជាច្រើន​ជុំវិញពិភពលោកបានចំណាយពេល​វិភាគ​នៅលើ Object Storage ។ វាគឺជាប្រភពថ្មី និងជាទី​ កន្លែងធ្វើការជំនាន់ឌីជីថលថ្មីមួយ ដើម្បីធ្វើ​យ៉ាងណាឲ្យ​ការដឹកនាំ​គ្រប់គ្រងទិន្នន័យ​ប្រកបដោយ​ទំនុកចិត្តខ្ពស់។»

HCP-Hitachi Content Platform គឺជាកម្មវិធី Software នៃ Object Storage សម្រាប់ដើរតួជាអ្នកកាត់បន្ថយ​នូវការ ចំណាយ​លើ​ការ​ផ្ទុកទិន្នន័យប្រកប​ដោយប្រសិទ្ធភាព, ជាអ្នកការពារ និងការពង្រីកនូវទិន្នន័យដែលគ្មាន រចនាសម្ព័ន្ធផងដែរ។ វាគឺជាកម្មវិធី​ដែល​ផ្ដល់ភាព​ងាយស្រួល និងមានសមត្ថភាព​ខ្ពស់​បំផុតក្នុងការពង្រីកទំហំផ្ទុក ណាមួយ រួមទាំងឥឡូវនេះ វាមានកម្លាំងដ៏មហិមាក្នុងការគាំទ្រនូវកម្រិតការងារធំៗ និងកម្មវិធី Cloud-native App ថែមទៀតផង។

HCP ក៏អាចតំឡើងបានទាំង On-premises ក្នុង Hybrid cloud ឬក៏ Multi-cloud ដើម្បីរក្សាទុកនិងរៀបចំនូវទិន្នន័យ ដែលគ្មានរចនាសម្ព័ន្ធ ដោយប្រើប្រាស់ជាមួយនឹងកម្មវិធី S3-based និងប្រព័ន្ធលំហូរការងារដូចជា៖ data, lake, analytics, AI, Hadoop និង IoT ជាដើម។

មិនត្រឹមតែប៉ុណ្ណោះទេ HCP ក៏អាច​ជួយសម្រួលមួយផ្នែកធំនៃកម្មវិធី គ្រប់គ្រងបែបប្រពៃណីដែល​ធ្លាប់តែផ្ទុកទិន្នន័យរបាត់របាយ មិនត្រឹមត្រូវតាមលំដាប់មានដូចជា៖ file, share, email archives, Microsoft SharePoint repositories, backup data, e-discovery archives និងទម្រង់មាតិកាមិនចាំបាច់​ ណា​ផ្សេងៗទៀត។

អំពីក្រុមហ៊ុន Hitachi Vantara

ក្រុមហ៊ុន​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល Hitachi Vantara ជា​ក្រុមហ៊ុនបុត្រ​សម្ព័ន្ធ​គ្រប់គ្រងទាំងស្រុង​នៃក្រុមហ៊ុន Hitachi ,Ltd,.. យើងតែងតែជាមគ្គទេស៍ក្នុងការពាំនាំនូវភាពជាអ្នកដឹកនាំក្នុងវិស័យទិន្នន័យ និងប្រើប្រាស់ គុណតម្លៃនៃទិន្នន័យទាំងនោះសំដៅធ្វើយ៉ាងណាបង្កើតនូវភាពច្នៃប្រឌិតប្រកបដោយ បច្ចេកវិទ្យាវៃឆា្លតបំផុត ព្រមទាំងសំដៅធ្វើយ៉ាងណាធានាឲ្យបានដល់គោលដៅអាជីវកម្មកំណត់ទុក។ យើងបានភ្ជាប់បច្ចេកវិទ្យារួម បញ្ចូលគ្នាទាំងកម្មសិទ្ធបញ្ញា ជាមួយនឹងចំណេះដឹងពាក់ព័ន្ធនានាក្នុងវិស័យនេះ ដើម្បីផ្តល់នូវជម្រើសការ ដោះស្រាយរបៀបគ្រប់គ្រងទិន្នន័យ ក្នុងចេតនាជួយឲ្យសហគ្រាសអាជីវកម្ម ទទួលបាននូវបទពិសោធន៍ ជាក់ស្ដែង ជួយបង្កើនប្រាក់ចំនូលក្នុងក្រុមហ៊ុនជួយកាត់បន្ថយនូវការ ចំណាយមិនចាំបាច់។

Hitachi Vantara គឺជាក្រុមហ៊ុនឈានមុខគេតែមួយគត់ផ្តល់ដំណោះស្រាយជូនម្ចាស់អាជីវកម្មនូវ អត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹក សន្ធាប់លើការច្នៃប្រឌិតបង្កើតថ្មី ដោយតភ្ជាប់នឹង ប្រព័ន្ធព័ត៌មានវិទ្យាដ៏ស៊ីជម្រៅ ក្នុងការងាររបស់អ្នក អនុវត្តផ្ទាល់ដូចជា អ្នកIT, អ្នកកាន់កាប់ប្រព័ន្ធ និងអ្នកឯកទេសបណ្ដាញជាដើម។ យើងប្រឹងប្រែងធ្វើការយ៉ាង សស្រាក់សស្រាំជាមួយស្ថាប័នលោកអ្នកគ្រប់ទីកន្លែង ដើម្បីធានាបាននូវលំនឹងគ្រប់គ្រងទិន្នន័យប្រកបដោយ ទំនុកទុកចិត្តជាទីបំផុត។ លោកអ្នកអាច​ស្វែង​រកពួក​​យើងនៅលើ៖ HitachiVantara.com

ឬភ្ជាប់​ទំនាក់​ទំនង​លើ៖ Twitter | LinkedIn | Facebook

អំពីក្រុមហ៊ុន Hitachi, Ltd

ក្រុមហ៊ុន​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល Hitachi, Ltd មានទីស្នាក់ការកណ្ដាលនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន គឺជាប្រទេសមួយដែលល្បីល្បាញខាងជំនាញបច្ចេកវិទ្យាស្វែងរកដំណោះស្រាយលើបញ្ហាសង្គម។ ក្រុមហ៊ុនទទួលបាន ចំណូលសារពើពន្ធជាលើកដំបូងក្នុងឆ្នាំ ២០១៦ ចំនួន ៩,១៦២២ ប៊ីលានយេនស្មើនឹងចំនួន ៨១,៨ ប៊ីលាន ដុល្លារ (ពាន់លានដុល្លារ)។ សម្ព័ន្ធ Hitachi Group គឺជាសម្ព័ន្ធក្រុមហ៊ុនឈានមុខគេផ្នែក Social Innovation ស្វែងរកដំណោះស្រាយលើបញ្ហាសង្គមតាមរយៈបច្ចេកវិទ្យា ដែលមានបុគ្គលិកបម្រើការច្រើនជាង ៣០៤ ០០០ នាក់ នៅទូទាំងពិភពលោក។ ជាមួយនឹងកិច្ចសហការ​បែបនេះ Hitachi បានផ្តល់​នូវដំណោះស្រាយជូនអតិថិជនទៅ ច្រើនប្រទេសនៅជុំវិញពិភពលោក ដែលគ្របដណ្ដប់ទៅលើវិស័យជាច្រើនរួមមាន៖ ការផ្គត់ផ្គង់, ការអភិវឌ្ឃន៍ទីក្រុង, វិស័យឧស្សាហកម្មនិងថាមពល, វិស័យហិរញ្ញវត្ថុ, វិស័យរដ្ឋបាលសាធារណៈ និងវិស័យសុខាភិបាលផងដែរ។ សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាច​ស្វែង​រកលើ៖ www.hitachi.com ឬភ្ជាប់​ទំនាក់​ទំនង​លើ៖ Twitter | LinkedIn | Facebook

អំពីក្រុមហ៊ុន Elite Technology JSC Pte Ltd (សឹង្ហបុរី)

ក្រុមហ៊ុន Elite Technology Jsc Pte,.ltd មានមោទនភាពក្លាយជាសមាជិកនៃសម្ព័ន្ធ Elite Technology Jsc Group នៅក្នុងប្រទេសវៀតណាម។ ក្រុមហ៊ុនរបស់យើងបានចុះបញ្ជីកាលពីខែមេសាឆ្នាំ ២០២០ ក្លាយជាតំណាងចែក ចាយផ្ដាច់មុខនៅក្នុងប្រទេស កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងសឹង្ហបុរី។

ជាមួយនឹងការសហការយ៉ាងស្អិតរមួត រួមទាំងការបណ្ដុះ​បណ្ដាលក្រុម​​បុគ្គលិកផ្នែកលក់ប្រកប​ដោយ​វិជ្ជាជីវៈខ្ពស់ មាន​ផ្តល់សេវាប្រឹក្សាទាំងមុន និងក្រោយលក់ជូនអតិថិជនផងនោះ បានធ្វើឲ្យពួកយើងក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ ឈានមុខគេនៅក្នុងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ដែលមានក្រុមហ៊ុនឯកទេសផ្សេងៗដូចជា Oracle, Hitachi, Palo Alto ជាដើម។ល។

ក្រុមហ៊ុនរបស់យើងផ្តល់ជូននូវដំណោះស្រាយជាកញ្ចប់យ៉ាងសំបូរបែបទាំងផ្នែក Hardware និង Software ព្រមទាំងការគាំទ្រយ៉ាងពេញទំហឹងលើផ្នែកសេវាកម្ម។ ពួកយើងបេ្តជ្ញាចិត្តខ្ពស់ដើម្បីធ្វើយ៉ាងណារក្សានូវកិត្តិនាមជា “ក្រុមហ៊ុនផ្គត់ផ្គង់ឈានមុខគេនូវសេវាកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់។”

ក្រុមហ៊ុន Elite Technology Jsc Pte,.ltd ទទួលស្គាល់ជាច្រើនឆ្នាំនៅលើទីផ្សារដែលមានផលិតផល គុណភាព ខ្ពស់ មានទំនុកចិត្តនិងសេវាកម្មផ្គត់ផ្គង់ល្អឥតខ្ចោះសម្រាប់រដ្ឋាភិបាល រួមទាំងវិស័យឯកជនដូចជា ក្រុមហ៊ុនទូរគមនាគមន៍ និងធនាគារហរិញ្ញវត្ថុ ជាដើម។ល។

ក្រុមហ៊ុន Elite Technology Jsc Pte,.ltd យើងខ្ញុំសំឡឹងបោះជំហានទៅមុខជានិច្ច ដើម្បីធានានូវនិរន្តភាព បង្កើនទំនាក់ទំនងជាមួយដៃគូពាណិជ្ជកម្មរបស់យើងឲ្យបានកាន់តែស្និទ្ធស្នាលក្នុងការផ្តល់នូវគុណតម្លៃ ប្រកបដោយប្រសិទ្ធភាពនិងផ្តល់ជូននូវដំណោះស្រាយផ្នែកបច្ចេកវិទ្យាឈានមុខគេ។

ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​យើង​ Elite Technology JSC Pte Ltd,.. ​តំណាងចែកចាយផ្ដាច់មុខនៅកម្ពុជាតាមរយៈ ៖ websiteចុចឈ្មោះទីនេះ ឬភ្ជាប់​ទំនាក់​ទំនង​លើ៖ LinkedIn | Facebook | Telegram

សម្រាប់ព័ត៌មានបន្ថែមអាច​សាក​សួរ៖ កញ្ញា សែម​ វួចនី | ទូរសព្ទ: +855 10 961 821 | អ៊ីម៉ែល: vouchny@elite-jsc.com

ប្រភព

-Blog: Hitachi Content Platform Introduction

-Blog: Hitachi Content Platform S Series Storage

-ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធឌីជីថល Hitachi សូមណែនាំផលិតផលរក្សាទុកទិន្នន័យល្អបំផុត VSP-G/F/E សម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យមនៅកម្ពុជា

-ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល Hitachi ចាប់ដៃគូនឹង Elite Tech ពង្រីកចំណែកទីផ្សារនៅកម្ពុជា

-Hitachi VSP 5000 Series ផ្ទុក​និង​ផ្ទេរ​ទិន្នន័យ​លឿន កម្លាំង​ខ្លាំង​បំផុត នឹងក្លាយជាឧបករណ៍ខ្វះមិនបានក្នុងអាជីវកម្មនៅកម្ពុជា ថ្ងៃអនាគត

អត្ថបទ៖ រក្សា