DAKINI SKY MUSIC FESTIVAL 2024៖ ការរួបរួមវប្បធម៌តាមរយៈតន្ត្រី និងសិល្បៈ

  • 2024-06-12 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍ DAKINI SKY MUSIC FESTIVAL 2024 ត្រូវបានកំណត់ថា ជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដែលជាទីចំណុចជួបជុំរវាងតន្ត្រី សិល្បៈ និងវប្បធម៌។ ព្រឹត្តិការណ៍នេះមានគោលបំណងជំរុញការផ្លាស់ប្តូរវប្បធម៌ជាសាកល ជាពេលអស្ចារ្យក្នុងការបង្ហាញពីបេតិកភណ្ឌដ៏សម្បូរបែប និងទេពកោសល្យនៃសិល្បៈដ៏មានតម្លៃរបស់កម្ពុជា។ វានឹងក្លាយ ទៅជាការបង្ហាញដ៏មានភាពរស់រវើកនៃសិល្បៈប្រពៃណី និងសិល្បៈសហសម័យ ដែលនឹងទាក់ទាញទស្សនិកជនមកពីជុំវិញពិភពលោក។

ជាមួយគ្នានោះ ពេលវេលាដ៏អស្ចារ្យនោះ ក៏នឹងបង្ហាញវត្តមានដ៏អស្ចារ្យរបស់តារាល្បីៗលំដាប់អន្តរជាតិ រួមជាមួយសិល្បករក្នុងស្រុក រួមមានការប្រគុំតន្ត្រីបន្តផ្ទាល់ ការសម្ដែងរបស់ DJ និងការបង្ហាញនូវភាពអស្ចារ្យ នៃការលាយបញ្ចូលប្រពៃណីខ្មែរ ជាមួយនឹងសិល្បៈបែបទំនើប។ លើសពីនេះ DAKINI SKY MUSIC FESTIVAL 2024 នឹងផ្តល់ជូននូវការតាំងពិពណ៌វប្បធម៌ ទីផ្សារម្ហូបអាហារ និងសិក្ខាសាលាអន្តរកម្មជាច្រើន ដែលផ្តល់ឱ្យអ្នកចូលរួមនូវបទពិសោធន៍វប្បធម៌ដ៏សម្បូរបែបមិនអាចកាត់ថ្លៃបាន។

យ៉ាងណាមិញ ព្រឹត្តិការណ៍មួយនេះ មានឥទ្ធិពលយ៉ាងសំខាន់ដល់សហគមន៍មូលដ្ឋាន តាមរយៈការផ្តល់នូវវេទិកាសម្រាប់សិល្បករកម្ពុជា ដើម្បីបង្ហាញស្នាដៃរបស់ពួកគេរួមជាមួយនឹងតារាអន្តរជាតិ ជាផ្លូវនាំទៅរកឱកាសថ្មី និងការទទួលស្គាល់កាន់តែច្រើន ចំពោះទេពកោសល្យពូកែៗរបស់តារាក្នុងស្រុក។ លើសពីនេះ លំហូរនៃភ្ញៀវនឹងជំរុញអាជីវកម្មក្នុងស្រុក តាំងពីបដិសណ្ឋារកិច្ច ដល់វិស័យសិប្បកម្ម ជំរុញកំណើនសេដ្ឋកិច្ច និងការផ្សារភ្ជាប់នៃការចូលរួមរបស់សហគមន៍។

ក្នុងនាមជាព្រឹត្តិការណ៍វប្បធម៌ដ៏សំខាន់ DAKINI SKY MUSIC FESTIVAL មានគោលបំណងលើកកម្ពស់វប្បធម៌របស់ប្រទេសកម្ពុជានៅលើឆាកសកលលោក។ វាឆ្លុះបញ្ចាំងពីចក្ខុវិស័យរយៈពេលវែងនៃការប្រារព្ធកម្មវិធី និងការថែរក្សាវប្បធម៌ខ្មែរ ទន្ទឹមនឹងការលើកកម្ពស់ការយល់ដឹង និងការសហការពីវប្បធម៌អន្តរជាតិ។ ភាពជោគជ័យនៃពិធីបុណ្យនេះអាចក្លាយជាគំរូ សម្រាប់ព្រឹត្តិការណ៍ផ្សេងៗដែលនឹងរៀបចំនាពេលអនាគត ដោយពង្រឹងកេរ្តិ៍ឈ្មោះរបស់កម្ពុជាជាមជ្ឈមណ្ឌលវប្បធម៌ដែលមានភាពរស់រវើក។

Sabay មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​សហការផ្នែកផ្សព្វផ្សាយមាតិកា​ផ្លូវការ​ សម្រាប់​ព្រឹត្តិការណ៍ DAKINI SKY MUSIC FESTIVAL៕