DAKINI SKY MUSIC FESTIVAL 2024៖ សាទរអត្តសញ្ញាណ និងមោទកភាពជាតិតាមរយៈតន្ត្រី

  • 2024-06-24 04:59:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហោស្រព DAKINI SKY MUSIC FESTIVAL 2024 គ្រោងរៀបចំប្រព្រឹត្តទៅ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី ២១ - ២២ ខែធ្នូ ឆ្នាំ ២០២៤។ ក្រៅពីជាព្រឹត្តិការណ៍តន្ត្រី វា​ក៏ជា​ពេលវេលាក្នុងការ​អបអរ​សាទរ​អត្តសញ្ញាណ​ខ្មែរ និង​មោទកភាព​តាមរយៈ​ភាសា​សកល​នៃ​តន្ត្រី។ ព្រឹត្តិការណ៍នេះ ​មាន​គោល​បំណង​នាំ​ទស្សនិកជនចូលរួម ​ចម្រុះ​ជាតិសាសន៍ មក​ជួបជុំ​គ្នា ​ដើម្បី​ទទួល​បាន​បទ​ពិសោធថ្មី និង​ដឹង​គុណ​ចំពោះ​បេតិកភណ្ឌ​វប្បធម៌អស្ចារ្យ ​ដ៏​សម្បូរបែប​របស់​កម្ពុជា។

មហោស្រពនេះនឹងមានការបង្ហាញវត្តមាននៃការសម្ដែងរបស់ក្រុមតារាល្បីៗជួររមុខលំដាប់អន្តរជាតិ ពិសេសសិល្បករដ៏ពោរពេញដោយ ទេពកោសល្យក្នុងស្រុក។ អ្នកចូលរួម អាចទន្ទឹងរង់ចាំការសម្តែងតន្ត្រីបន្តផ្ទាល់ ការសម្ដែងរបស់ DJ ជាច្រើនរូប និងការបង្ហាញឈុតឆាកអស្ចារ្យនានា។ ទិដ្ឋភាពប្លែកៗនៃពិធីបុណ្យនេះ រួមមានការតាំងពិពណ៌វប្បធម៌ ការបង្ហាញសិល្បៈប្រពៃណីខ្មែរ សិប្បកម្ម និងម្ហូបអាហារឈ្ងុយឆ្ងាញ់ជាច្រើនមុខ លើកតម្កើងមោទកភាព ចំពោះកេរដំណែលវប្បធម៌កម្ពុជា។

តន្ត្រី គឺជាវិស័យដ៏មានឥទ្ធិពលក្នុងការបញ្ចេញអារម្មណ៍ និងមោទកភាពនៃវប្បធម៌។ DAKINI SKY MUSIC FESTIVAL នឹងក្លាយជាវេទិកាដែលឆ្លុះបញ្ចាំង និងលើកកម្ពស់អត្តសញ្ញាណខ្មែរ ផ្សព្វផ្សាយតន្ត្រីបុរាណខ្មែរ និងសហសម័យទៅកាន់ពិភពលោក។ ជាមួយគ្នានោះ ក៏នឹងបង្ហាញពីភាពរឹងមាំ និងគំនិតច្នៃប្រឌិតរបស់ប្រជាជនកម្ពុជា ក្នុងចេតនារួមគ្នាថែរក្សា និងលើកស្ទួយមរតកវប្បធម៌។

ចំណុចគួរកត់សម្គាល់ សិល្បករក្នុងស្រុក និងប្រចាំតំបន់បានដើរតួនាទីយ៉ាងសំខាន់ក្នុងព្រឹត្តិការណ៍នេះ ដោយធានានូវការចាក់ឫសយ៉ាងជ្រៅនៅក្នុងវប្បធម៌ខ្មែរ។ មហោស្រពនេះផ្តល់ឱកាស សម្រាប់តារាដ៏មានទេពកោសល្យក្នុងស្រុក ដើម្បីសម្តែង និងចូលរួមជាមួយសិល្បករអន្តរជាតិ ក្នុងការជំរុញការផ្លាស់ប្តូរវប្បធម៌ និងការរីកចម្រើន។

ចក្ខុវិស័យរយៈពេលវែងសម្រាប់ DAKINI SKY MUSIC FESTIVAL ត្រូវបានបង្កើតឡើង ឲ្យក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលបន្តលើកកម្ពស់ទម្រង់វប្បធម៌របស់កម្ពុជា។ មហោស្រពនេះមានគោលបំណងផ្លាស់ប្តូរការយល់ឃើញរបស់ជាតិ និងអន្តរជាតិ អំពីប្រទេសកម្ពុជា ដោយមានចេតនា ចង់បញ្ជាក់ឱ្យឃើញថា នេះជាប្រទេសដែលពេញទៅដោយសម្បត្តិវប្បធម៌ដ៏សម្បូរបែប ទៅលើឆាកពិភពលោក។

Sabay មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​សហការផ្នែកផ្សព្វផ្សាយមាតិកា​ផ្លូវការ​ សម្រាប់​ព្រឹត្តិការណ៍ DAKINI SKY MUSIC FESTIVAL៕