ការប្រែមុខមាត់កម្ពុជា ពីការយល់ខុសរបស់បរទេស មកជាការលើកតម្កើងប្រកបដោយមោទកភាព

  • 2024-07-02 08:35:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាយូរមកហើយ ដែលប្រទេស​កម្ពុជាត្រូវបានគេមើលមក និងយល់ខុសថាជាប្រទេស​ដែលមានរឿងកើតឡើងមិនល្អ ដោយសាររូបភាពមួយចំនួនដែលត្រូវបាន​ផ្សព្វផ្សាយក្នុងន័យអវិជ្ជមាន។ មហោស្រពតន្ត្រី DAKINI SKY MUSIC FESTIVAL ដែលចាប់ផ្តើមលេចរូបរាង នៅឆ្នាំ ២០២៤ មានបំណងផ្លាស់ប្តូររកាយល់ឃើញទាំងនេះ។ ពិធីបុណ្យ​នេះ​ត្រូវ​បាន​ដាក់​ឈ្មោះ​តាម​ទេពធីតា Dakini ដែល​តំណាង​ឱ្យ​ដំណើរ​របស់​ប្រទេស​កម្ពុជា តាំង​ពីសម័យកាលដែលពោរពេញដោយ​ភាព​ចលាចល​ រហូត​ដល់​ពេលវេលាមួយដែលគ្រប់គ្នាមានឱកាសការួមគ្នាប្រារព្ធ​ព្រឹត្តិការណ៍វប្បធម៌អស្ចារ្យ។

រយៈពេល ទស្សវត្សរ៍មកនេះ កម្ពុជាបានស្ដារឡើងវិញនូវភាពអស្ចារ្យ អាចឲ្យពិភពលោក ទទួលស្គាល់ជាសាកលថា ជាប្រទេសសម្បូរសម្បត្តិវប្បធម៌សព្វបែបយ៉ាង។

ព្រឹត្តិការណ៍នេះ ត្រូវបានបង្កើតឡើង ដើម្បីបំពេញចន្លោះប្រហោងតន្ត្រី និងលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌។ តាមរយៈការធ្វើជាម្ចាស់ផ្ទះរបស់សិល្បករលំដាប់ពិភពលោកជាច្រើនរូប និងការបង្ហាញអំពីប្រពៃណីខ្មែរ ពិធីបុណ្យនេះមានគោលបំណងផ្លាស់ប្តូរការយល់ឃើញរបស់ពិភពលោកឡើងវិញ ថាកម្ពុជាមានភាពល្អស្អាត និងមានការអភិវឌ្ឍន៍កម្រិតណានៅបច្ចុប្បន្ន។ ជាមួយគ្នានោះ ក៏មាន​ការ​សម្តែង​តន្ត្រី ការ​តាំង​ពិពណ៌​វប្បធម៌ និង​ការបង្ហាញពី​អាហារជាច្រើនមុខ ដែល​ផ្តល់​នូវ​បទ​ពិសោធ​ដ៏​អស្ចារ្យនាំ​ជា​ស្ពាន​ចម្លង​ពី​អតីតកាល និង​បច្ចុប្បន្ន​របស់​ប្រទេស​កម្ពុជា។

DAKINI SKY MUSIC FESTIVAL គឺជាភ្លើងបំភ្លឺ ជាសញ្ញានៃក្តីសង្ឃឹម ដែលប្រែក្លាយការមើលមកកម្ពុជាក្នុងផ្លូវមិនល្អ ទៅជាការប្រារព្ធពិធីនៃការចាប់កំណើតឡើងវិញនៃវប្បធម៌ និងការទទួលស្គាល់ជាសកលលោក។

Sabay មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​សហការផ្នែកផ្សព្វផ្សាយមាតិកា​ផ្លូវការ​ សម្រាប់​ព្រឹត្តិការណ៍ DAKINI SKY MUSIC FESTIVAL៕