ទាយ​មើល Ronaldo ធ្លាប់​ស៊ុត​ប៉េណាល់ទី​អត់​ចូល​ប៉ុន្មាន​ដង?

  • 2024-07-02 12:01:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ Cristiano Ronaldo បាន​សម្រក​ទឹកភ្នែក​ក្រោយ​ស៊ុត​បាល់ទាត់​ប៉េណាល់ទី​កាត់​សេចក្ដី​អត់​ចូល នៅ​ក្នុង​ប្រកួត​វគ្គ១៦ក្រុម​នៃ​ព្រឹត្តិការណ៍ Euro 2024 ប៉ះ​នឹង​ក្រុម​ជម្រើស​ជាតិ​ស្លូវេនី​កាល​ពី​យប់​ម្សិលមិញ។ ជា​កុសល​ល្អ ក្រុម​ព័រទុយហ្គាល់​បាន​ឡើង​ទៅវគ្គ​បន្ទាប់ ក្រោយ​ឈ្នះ​វគ្គ​ប៉េណាល់ទី​កាត់​សេចក្ដី​ក្នុងលទ្ធផល ៣ ទល់​នឹង​ ០។

យ៉ាងណាមិញ បើ​ក្រឡេក​មក​មើល​ Ronaldo វិញ ប្រិយមិត្ត​ភាគ​ច្រើន​ស្គាល់​ថា កីឡាករ​រូប​នេះ​ជា​កីឡាករ​ជើងឯក​ខាង​បាល់​ ១១ម៉ែត្រ។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន AS បុរស​ជនជាតិ​ព័រទុយហ្គាល់​វ័យ​ក្បែរ ៤០ឆ្នាំ​រូប​នេះ​មាន​ឱកាស​ស៊ុត​បាល់​ពិន័យ ១១ម៉ែត្រ ១៩៤ដង ហើយ​ស៊ុត​ចូល ១៦៤ដង ដោយ​ទាត់​មិន​ចូល​ទី​ចំនួន ៣០ដង។ បើ​គិត​ជា​ភាគ​រយ​វិញ Ronaldo ស៊ុត​បាល់ប៉េណាល់ទី​ចូល​ចំនួន ៨៤,៥%។

ក្រៅពី​ព្រឹត្តិការណ៍ Euro 2024 នេះ Ronaldo ធ្លាប់​ស៊ុត​បាល់​ប៉េណាល់ទី​អត់​ចូល​ នៅ​ក្នុង​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​មួយ​ចំនួន​ដូច​ជា វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​​ព្រឹត្តិការណ៍​​បាល់ទាត់​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប UEFA Champions League កាល​ពី​ឆ្នាំ២០០៨ជាដើម។ នៅ​កាល​នោះ Ronaldo លេង​នៅ​ក្លឹប​បិសាចក្រហម Manchester United ស៊ុត​អត់​ចូល​នឹង​សំណាញ់​ទី​ការពារ​ដោយ​អ្នកចាំទី​ក្លឹប​ Cheslea លោក Petr Čech៕

អត្ថបទ៖ សេរី មង្គល