ប្រទះ​ឃើញ Luhan និង Guan Xiaotong នៅ​ហាង​លក់​រ៉ូប​រៀបការ

  • 2018-02-08 07:10:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតសមាជិក​ក្រុម EXO តារា​ចម្រៀង Luhan និង​តារា​សម្ដែង​ចិន Guan Xiaotong ត្រូវ​បាន​គេប្រទះឃើញ​នៅ​ក្នុង​ហាង​លក់​រ៉ូប​អាពាហ៍ពិពាហ៍​មួយ​កន្លែង។

បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សារព័ត៌មាន​ចិន អាពាហ៍ពិពាហ៍​របស់​គូ​ស្នេហ៍​តារា​មួយ​គូរ​នេះ​អាច​នឹង​ខិត​ជិត​មក​ដល់​ឆាប់ៗ ខណៈ​ពួក​គេ​ទាំង​ពីរ​នាក់​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ហាង​លក់​រ៉ូប​អាពាហ៍ពិពាហ៍​មួយ​កាល​ពី​ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ។ មួយ​វិញ​ទៀត​ ដោយ​សារ​តារា​ទាំង​២​រូប​នេះ​ធ្លាប់​ទទួល​ពាក្យ​ចចាម​អារ៉ាម​ជា​ច្រើន​ពាក់​ព័ន្ធ​នឹង​ការ​រៀប​ការ​ រួម​ទាំង​រឿង​មាន​ផ្ទៃពោះ​ផង​នោះ គម្រោង​រៀប​ចំ​សម្រាប់​អាពាហ៍ពិពាហ៍​នេះ​អាច​ជា​រឿង​ពិត​មែន។

ទោះ​បី​ ព័ត៌មាន​នេះ​ផ្អើល​គគ្រឹកគគ្រេង​យ៉ាង​ណា​ក៏​ដោយ ក៏អ្នក​គាំ​ទ្រ​របស់​ពួក​គេ​មួយ​ចំនួន​បដិសេធ​ថា តារា​សម្ដែង​ស្រី​រូប​នេះ​ទៅ​ហាង​លក់​រ៉ូប​អាពាហ៍ពិពាហ៍​នេះ​ គឺ​ដើម្បី​តែ​ថត​រឿង​ថ្មីរបស់​នាង​តែ​ប៉ុណ្ណោះ។

រឿងរ៉ាវ​ស្នេហា​របស់តារា​ចម្រៀង Luhan និង Guan Xiaotong បាន​ក្លាយ​ជា​ប្រធានបទ​ក្ដៅ​ ចាប់​តាំង​ពី​ពួកគេប្រកាស​ពី​ទំនាក់ទំនង​ស្នេហាជាមួយ​គ្នាជា​សាធារណៈ​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៧៕ ​​​

ចុចអាន៖

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ អន សុភក្ត្រា