Perez ​ថា អត់​ដឹង​រឿង​រលីង​ Real​ ​បាន​ចរចា​ជាមួយ​ Man Utd ផ្ទេរ​ Morata

  • 2017-06-28 02:35:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្លឹប​ Real Madrid លោក Florentino Perez បាន​ចេញ​មក​និយាយ​ថា ក្រុម​របស់​លោក​​មិន​ទាន់​បាន​ធ្វើ​ការ​ចរចា​អ្វី​នោះ​ទេ ជាមួយ​មួយ Manchester United ទាក់ទង​នឹង​ការ​ដោះដូរ​ទិញ Alvaro Morata ។

Morata ត្រូវ​បាន​​គេ​ជឿជាក់​ថា នឹង​មាន​ការ​ឲ្យ​តម្លៃ​ខ្លួន​យ៉ាង​ច្រើន​ ដើម្បី​​ផ្ទេរ​ទៅ Old Trafford នៅ​រដូវ​កាល​ថ្មី បន្ទាប់​ពី​មិន​សូវ​បាន​លេង​នៅ​ក្រុម​ជើងឯក  La Liga។ ប៉ុន្តែ​ Perez បាន​ចេញ​មក​ច្រាន​ចោល​ទាំង​ស្រុង​​ថា Madrid អត់​ទាន់​បាន​និយាយ​អ្វី​ជាមួយ​បិសាច​ក្រហម​ទេ ខណៈ​សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា ពួក​គេបាន​ព្រមព្រៀង​គ្នា​អស់​ហើយ។

“ពួក​យើង​មិន​ទាន់​បាន​ធ្វើ​ការ​​ចរចា​​ជា Manchester United ទេ។ ខ្ញុំ​បាន​អាន​ព័ត៌មាន​ ពួក​គេ​សរសេរ​ថា ពួក​យើង​បាន​ឈាន​ដល់​ការ​យល់​ព្រម​ហើយ តែ​ខ្ញុំ​មិន​បាន​ដឹង​អ្វី​បន្តិច​សោះ វា​មិនមែនជា​ការពិត​ទេ"។ Man Utd ចង់​បាន Morata ដើម្បី​យក​ទៅ​ជំនួស​តំណែង​របស់  Zlatan Ibrahimovic ដែល​ក្លឹប​មិន​បន្ត​កុងត្រា​ឲ្យ៕

ចុចអាន៖​

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ