កំពូល​មេ​ដឹក​នាំ​ពិភពលោក​​ណា​ខ្លះ​​ធ្លាប់​មក​ទស្សនា​អង្គរវត្ត?

  • 2014-09-17 18:03:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គរ​វត្ត គឺ​ជា​សម្បត្តិ​បេតិកភណ្ឌ​ដ៏​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​របស់​មនុស្សជាតិ។ មិន​ត្រឹម​តែ​ប្រជា​ជន​កម្ពុជា​ទេ​ដែល​ចង់​ឃើញ​ភាព​អស្ចារ្យ​នៃ​សំណង់​សាសនា​ធំជាង​គេ​លើ​លោក​នេះ សូម្បី​តែ​ជន​បរទេស​ក៏​បាន​ចំណាយ​ពេល​វេលា​លើ​វិថី​ដ៏​វែង​ឆ្ងាយ​ដើម្បី​មក​ទស្សនា​​ប្រាសាទ​ដ៏​ចំណាស់​នេះ​ដែរ។ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រៅ​ពី​ភ្ញៀវ​ទេសចរ​នានា មេ​ដឹក​នាំ​កំពូល​ៗ​ជុំវិញ​ពិភពលោក​​​ជា​ច្រើន​រូប​ ក៏​បាន​ទៅ​ទស្សនកិច្ច​នៅ​តំបន់​អង្គរ​ដែរ ដែល​ក្នុង​នោះ​មាន៖ ​​

 

១. អតីត​ប្រធានាធិបតី​ចិន Hu Jintao ក្នុង​ដំណើរ​ទស្សនកិច្ច​ថ្ងៃ​ទី ០១ ខែ​មេសា ឆ្នាំ​២០១២

 

 

ចុច​អាន៖ រឿង​សំខាន់​៩​យ៉ាង​ ពិភពលោក​កំពុង​​ផ្ដោត​អារម្មណ៍​ខ្លាំង

 

២. អតីត​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក ​Hillary Clinton ដំណើរ​ទស្សនកិច្ច​ថ្ងៃ​ទី ៣១ ខែ​តុលា ឆ្នាំ​២០១០

 

 

៣. ​អតីត​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Lee Myung-bak ក្នុង​ដំណើរ​ទស្សនកិច្ច​ថ្ងៃ​ទី ២៣ ខែ​តុលា ឆ្នាំ​២០០៩

 

ចុច​អាន៖ បន្ទាយ​ឆ្មារ​ ស្ថិត​ក្នុង​ចំណោម​រតនសម្បត្តិ​ពិភពលោក​ទាំង​៥​ដែល​គេ​មើល​រំលង​

 

៤. អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក Bill Clinton ក្នុង​ដំណើរ​ទស្សនកិច្ច​ (ក្រៅ​មុខ​តំណែង) ថ្ងៃ​ទី ០៥ ខែ​ធ្នូ ឆ្នាំ​២០០៩

 

៥. អតីត​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Roh Moo-Hyun ក្នុង​ដំណើរ​ទស្សនកិច្ច​ថ្ងៃ​ទី ២១ ខែ​វិច្ឆិកា ឆ្នាំ២០០៦

 

 

ចុច​អាន៖ យន្តហោះ​​ធំ​ៗ​​ធ្លាក់​​ក្នុង​ស្រុក​ខ្មែរ​មិន​អាច​បំភ្លេច​បាន!

 

៦. អតីត​នាយករដ្ឋមន្ត្រី​ថៃ Thaksin Shinawatra ក្នុង​ដំណើរ​ទស្សនកិច្ច​ថ្ងៃ​ទី ៣១ ខែ​ឧសភា ឆ្នាំ​២០០៣

 

​៧. ​ព្រះ​អង្គម្ចាស់​​ជប៉ុន Akishino ក្នុង​ដំណើរ​ទស្សនកិច្ច​ថ្ងៃ​ទី ២៥ ខែ​មិថុនា ឆ្នាំ​២០០១

 

 

ចុច​អាន៖ ឆ្នេរ​សមុទ្រ​ដ៏​ល្បី​ល្បាញ​​របស់​​​ខ្មែរ​ បង្អួត​​​​ខ្លួន​​យ៉ាង​ត្រដែត​នៅ​​ចិន​

 

៨. ​អតីត​ប្រធានាធិបតី​ចិន Jiang Zemin ក្នុង​ដំណើរ​ទស្សនកិច្ច​ថ្ងៃ​ទី ១៤ វិច្ឆិកា ឆ្នាំ​២០០០

 

 

៩. អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន Keizo Obushi ក្នុង​ដំណើរ​ទស្សនកិច្ច​ថ្ងៃ​ទី ១២ ខែ​មករា ឆ្នាំ​២០០០

 

 

ចុចអាន៖ ព្រះមហាក្សត្រ​អាស៊ាន​ ២អង្គ ជា​កំពូល​ស្ដេច​មាន​ជាង​គេ​លើ​លោក

 

ដោយ៖ គង់ វិសាល រូបភាព​ផ្ដល់​សិទ្ធិ​ដោយ AFP